ព្រះត្រៃបិដក ភាគ ២៤
[១៥៩] ម្នាលកច្ចានៈ ទេវតាទាំងឡាយណា មិនបានប្រើប្រាស់ នូវពន្លឺព្រះចន្ទ្រ និងព្រះអាទិត្យ
(១) ទាំងពីរនេះ ទេវតាទាំងនោះ មានច្រើនក្រៃលែងជាងនោះទៅទៀត តថាគត ក៏ស្គាល់ច្បាស់នូវទេវតាទាំងនោះដែរ ប៉ុន្តែតថាគត មិនបានពោលថា ពន្លឺណា ដែលរកពន្លឺឯទៀតលើសលុបជាង ឬប្រសើរជាងគ្មាន ដូច្នេះឡើយ ម្នាលកច្ចានៈ ចំណែកអ្នកពោលថា ពន្លឺណា ដែលថោកទាបពេកផង សៅហ្មងពេកផង ជាងអម្ពិលអម្ពែក ជាកិមិជាតិ ពន្លឺនោះ ឈ្មោះថា ពន្លឺថ្លៃថ្លា ដូច្នេះផង ទាំងមិនកំណត់នូវពន្លឺនោះផង។ ម្នាលកច្ចានៈ កាមគុណនេះ មាន៥ប្រការ កាមគុណ៥ប្រការ តើដូចម្តេចខ្លះ គឺរូបដែលគួរដឹងបានដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ១ សំឡេង ដែលគួរដឹងបានដោយត្រចៀក...១ ក្លិន ដែលគួរដឹងបានដោយច្រមុះ...១ រស ដែលគួរដឹងបានដោយអណ្តាត...១ ផោដ្ឋព្វៈ ដែលគួរដឹងបានដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ១ ម្នាលកច្ចានៈ នេះឯងឈ្មោះថា កាមគុណ៥ប្រការ។ ម្នាលកច្ចានៈ
(១) ទេវតា ដែលយករស្មីចេញអំពីសរីរៈរបស់ខ្លួនជាពន្លឺ។
ID: 636830229573168405
ទៅកាន់ទំព័រ៖