ព្រះត្រៃបិដក ភាគ ២៤
ត្រង់ដែលសេចក្តីសុខ និងសោមនស្ស កើតឡើង ព្រោះអាស្រ័យកាមគុណទាំង៥ប្រការនេះ នេះឯងតថាគតហៅថា កាមសុខ គឺសុខក្នុងកាម។ កាមសុខ ដោយកាមទាំងឡាយ ដូច្នេះឯង បណ្តាសុខទាំងនោះ សុខជាកំពូលនៃកាម (ព្រះនិព្វាន) ប្រាកដជាប្រសើរជាងកាមសុខ។
[១៦០] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វេខណសបរិព្វាជក ក៏សរសើរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកពេកណាស់ ដ្បិតព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់សំដែង ដូច្នេះថា កាមសុខដោយកាមទាំងឡាយ បណ្តាសុខទាំងនោះ សុខដ៏ជាកំពូលនៃកាម ប្រាកដជាប្រសើរជាងកាមសុខ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកច្ចានៈ ខ្លួនអ្នកមានសេចក្តីយល់ឃើញផ្សេង មានសេចក្តីគាប់ចិត្តផ្សេង មានសេចក្តីពេញចិត្តផ្សេង មានសេចក្តីព្យាយាមក្នុងទីផ្សេង មានអាចារ្យផ្សេង កម្រនឹងដឹងថា នុ៎ះជាកាម ឬជាកាមសុខ ឬក៏ជាកាមគ្គសុខ (ព្រះនិព្វាន) ដូច្នេះ ម្នាលកច្ចានៈ លុះតែពួកភិក្ខុណា ដែលជាអរហន្ត ខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌គ្រប់គ្រាន់ហើយ ធ្វើសោឡសកិច្ចរួចស្រេចហើយ ដាក់ចុះភារៈហើយ សម្រេច
ID: 636830229848384147
ទៅកាន់ទំព័រ៖