ព្រះត្រៃបិដក ភាគ ២៤
ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ យ៉ាងនេះ ដូចជាបុគ្គលផ្ងារឡើង នូវវត្ថុដែលផ្កាប់ ឬបើកនូវវត្ថុដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់មនុស្សវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានភ្នែក (ភ្លឺ) រមែងបានឃើញរូបទាំងឡាយ ដូច្នោះដែរ ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមមានព្រះភាគ ព្រមទាំងព្រះធម៌ ទាំងព្រះភិក្ខុសង្ឃ ជាទីពឹងទីរលឹក សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះ ជាដើមរៀងទៅ។
ចប់ អគ្គិវច្ឆគោត្តសូត្រ ទី២។
ID: 636830151220236874
ទៅកាន់ទំព័រ៖