ព្រះត្រៃបិដក ភាគ ២៤
ប្រយោជន៍របស់ខ្លួន ដោយលំដាប់ហើយ មានធម៌ជាគ្រឿងជាប់ចំពាក់ក្នុងភពអស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ ភិក្ខុទាំងនោះឯង ទើបដឹងថា នុ៎ះជាកាម ឬជាកាមសុខ ឬក៏ជាកាមគ្គសុខ ដូច្នេះបាន។
[១៦១] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វេខណសបរិព្វាជក ស្រាប់តែខឹង អាក់អន់ចិត្ត ជេរប្រទេចព្រះមានព្រះភាគ បន្តុះបង្អាប់ព្រះមានព្រះភាគ ស្តីបន្ទោសព្រះមានព្រះភាគថា ព្រះសមណគោតម ពេញជាមនុស្សលាមក ថាហើយ ក៏និយាយទៅនឹងព្រះមានព្រះភាគ ដូច្នេះថា ដំណើរនេះ ដូចគ្នានឹងសមណព្រាហ្មណ៍ពួកមួយក្នុងលោកនេះ មិនដឹងនូវទីបំផុតខាងដើម មិនដឹងនូវទីបំផុតខាងចុងទេ ប៉ុន្តែប្តេជ្ញាថា អាត្មាអញ ដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ឯពាក្យរបស់សមណព្រាហ្មណ៍ទាំងនោះ សម្រេចបានត្រឹមតែឲ្យអ្នកផងសើចចំអកលេង សម្រេចបានត្រឹមតែជាពាក្យឱនថយ លាមក ជាពាក្យឥតប្រយោជន៍ ជាពាក្យសោះសូន្យ ដោយពិត។
ID: 636830230150001398
ទៅកាន់ទំព័រ៖