ព្រះត្រៃបិដក ភាគ ២៤
[១៦២] ព្រះមានព្រះភាគត្រាស់ថា ម្នាលកច្ចានៈ ពួកសមណព្រាហ្មណ៍ណា មិនដឹងនូវទីបំផុតខាងដើម មិនដឹងនូវទីបំផុតខាងចុង តែប្តេជ្ញាថា អាត្មាអញដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចឯទៀត ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ដូច្នេះ សមណព្រាហ្មណ៍នោះ រមែងមានការសង្កត់សង្កិន ប្រកបដោយធម៌នោះឯង ម្នាលកច្ចានៈ ទីបំផុតខាងដើម និងខាងចុង ចូរលើកទុកសិនចុះ បើវិញ្ញូបុរស ដែលជាអ្នកមិនអួតអាង មិនមានមាយា ប្រកបដោយជាតិដ៏ត្រង់មែន ចូរមកចុះ តថាគត នឹងប្រៀនប្រដៅ តថាគតនឹងសំដែងធម៌ វិញ្ញូបុរសនោះ កាលបើបានប្រតិបត្តិ តាមពាក្យប្រៀនប្រដៅដូច្នោះហើយ មិនយូរឡើយ គង់នឹងដឹងដោយខ្លួនឯង នឹងឃើញដោយខ្លួនឯង ព្រោះថា ការរួចស្រឡះ ចាកចំណង គឺអវិជ្ជា ដោយប្រពៃបាន យ៉ាងនេះឯង។ ម្នាលកច្ចានៈ ក្មេងតូចទន់ខ្ចី កំពុងដេកផ្ងារ ដែលគេចងដោយចំណងអំបោះ មានក ជាគំរប់៥ ចំណងទាំងនោះ នឹងរបូតចេញទៅ ព្រោះអាស្រ័យសេចក្តីចំរើន ព្រោះ
ID: 636830230426357205
ទៅកាន់ទំព័រ៖