ព្រះត្រៃបិដក ភាគ ២៤

អាស្រ័យ​ការ​ចាស់ទុំ​នៃ​ឥន្ទ្រិយ​ទាំងឡាយ​របស់​វា​ ​ៗ​ក៏​ដឹង​ថា​ ​អាត្មាអញ​ ​ជា​អ្នក​រួចចាក​ចំណង​ហើយ​ ​តែ​មិន​ស្គាល់​នូវ​ចំណង​ ​(​នោះ​)​ទេ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ក​ច្ចា​នៈ​ ​(​បើ​)​ ​បើ​វិញ្ញូ​បុរស​ ​ជា​អ្នក​មិន​អួតអាង​ ​មិន​មាន​មាយា​ ​ប្រកបដោយ​ជាតិ​ដ៏​ត្រង់​មែន​ ​ចូរ​មក​ចុះ​ ​តថាគត​ ​នឹង​ប្រៀនប្រដៅ​ ​តថាគត​នឹង​សំដែងធម៌​ ​វិញ្ញូ​បុរស​នោះ​ ​កាលបើ​បាន​ប្រតិបត្តិ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ដូច្នោះ​ហើយ​ ​មិនយូរ​ឡើយ​ ​គង់​នឹង​ដឹង​ដោយខ្លួនឯង​ ​នឹង​ឃើញ​ដោយខ្លួនឯង​ ​ព្រោះថា​ ​ការ​រួច​ស្រឡះ​ ​ចាក​ចំណង​ ​គឺ​អវិជ្ជា​ ​ដោយ​ប្រពៃ​បាន​យ៉ាងនេះ​ ​មាន​ឧបមេយ្យ​យ៉ាងនោះ​ឯង​។​ ​
 [​១៦៣​]​ ​កាលបើ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​វេ​ខ​ណ​សប​រិ​ព្វា​ជ​ក​ ​ក៏​សរសើរ​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​ថា​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​ឧបាសក​ ​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​អំពី​ថ្ងៃនេះ​ទៅ​។​

​ចប់​ ​វេ​ខ​ណ​សសូ​ត្រ​ ​ទី១០​។​
​ចប់​ ​បរិ​ព្វា​ជ​ក​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636830230756776104
ទៅកាន់ទំព័រ៖