ព្រះត្រៃបិដក ភាគ ២៤

រាជ​វគ្គ​
​ឃ​ដិ​ការសូត្រ​ ​ទី១​


 [​១៦៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ព្រមដោយ​ភិក្ខុសង្ឃ​ច្រើន​អង្គ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ងាក​ ​(​ព្រះ​ភក្ត្រ​)​ ​បែរចេញ​អំពី​ផ្លូវ​ ​ហើយ​បាន​ធ្វើ​នូវ​ការ​ញញឹម​ ​ត្រង់​ទៅ​រក​ប្រទេស​មួយ​ ​ឲ្យ​ប្រាកដ​។​ ​វេលា​នោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​មានហេតុ​ដូចម្តេច​ហ្ន៎​ ​មាន​បច្ច័យ​ដូចម្តេច​ហ្ន៎​ ​ជាហេតុ​នាំឲ្យ​ព្រះមានព្រះភាគ​ ​ធ្វើ​នូវ​ការ​ញញឹម​ ​ឲ្យ​ប្រាកដ​ឡើង​ ​(​ព្រោះថា​)​ ​ព្រះ​តថាគត​ទាំងឡាយ​ ​មិនដែល​ធ្វើ​នូវ​ការ​ញញឹម​ ​ឲ្យ​ប្រាកដ​ ​ដោយ​ឥត​ហេតុ​ទេ​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ធ្វើ​នូវ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​ក្រាបបង្គំទូល​សួរ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មានហេតុ​ដូចម្តេច​ហ្ន៎​ ​មាន​បច្ច័យ​ដូចម្តេច​ហ្ន៎​ ​ជាហេតុ​នាំឲ្យ​ព្រះមានព្រះភាគ​ ​ធ្វើ​នូវ​ការ​ញញឹម​ឲ្យ​ប្រាកដ​ឡើង​ ​(​ព្រោះថា​)​ ​ព្រះ​តថាគត​ទាំងឡាយ​ ​មិនដែល​ធ្វើ​នូវ​ការ​ញញឹម​ ​ឲ្យ​ប្រាកដ​ ​ដោយ​ឥត​ហេតុ​ទេ​។​
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636830231417513896
ទៅកាន់ទំព័រ៖