ព្រះត្រៃបិដក ភាគ ២៤
[១៦៥] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ រឿងរ៉ាវធ្លាប់មានមកហើយ ក្នុងប្រទេសនេះ មាននិគមមួយឈ្មោះវេភឡិគៈ ជានិគមស្តុកស្តម្ភ មាំមួន មានជនច្រើន មានមនុស្សកុះករ។ ម្នាលអានន្ទ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ធ្លាប់ចូលមកសម្រេចសម្រាន្តឥរិយាបថ ក្នុងវេភឡិគនិគមនោះឯង។ ម្នាលអានន្ទ អារាមរបស់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាននៅក្នុងទីនេះ។ ម្នាលអានន្ទ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ តែងគង់ឲ្យឱវាទភិក្ខុសង្ឃក្នុងទីនេះ។
[១៦៦] គ្រានោះឯង ព្រះអានន្ទមានអាយុ ក្រាលសង្ឃាដិមានជាន់៤ ហើយក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ សូមព្រះមានព្រះភាគ ទ្រង់គង់សិន កាលបើព្រះអង្គគង់ហើយ ភូមិប្រទេសនេះ នឹងបានឈ្មោះថា មានព្រះអរហន្តសម្មាសម្ពុទ្ធពីរព្រះអង្គប្រើប្រាស់។ ព្រះមានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់ស៊ប់ហើយ ក៏ត្រាស់ទៅនឹងព្រះអានន្ទ មានអាយុថា ម្នាលអានន្ទ រឿងរ៉ាវធ្លាប់មានមកហើយ ក្នុងប្រទេសនេះ មាននិគមមួយឈ្មោះ វេភឡិគៈ ជា
ID: 636830231779394594
ទៅកាន់ទំព័រ៖