ព្រះត្រៃបិដក ភាគ ២៤

 ​[​១៦៧​]​ ​ម្នាល​អានន្ទ​ ​កាលដែល​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​និយាយ​យ៉ាងនេះ​ ​ជោតិ​បាល​មាណព​ ​ក៏​ឃាត់​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​ដូច្នេះ​ថា​ ​កុំឡើយ​ឃ​ដិ​ការ​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​ចុះ​អ្នកឯង​ចង់​គាល់​ស្រមណ៍​កំណោរ​នោះ​ ​បាន​ជា​ការអ្វី​។​ ​ម្នាល​អានន្ទ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​និយាយ​អស់​វារៈ២ដង​។​បេ​។​ ​ម្នាល​អានន្ទ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​និយាយ​នឹង​ជោតិ​បាល​មាណព​ ​អស់​វារៈ៣ដង​ ​ដូច្នេះ​ថា​ ​នែ​ជោតិ​បាល​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​មក​ ​យើង​នឹង​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រោះថា​ ​ការបាន​ឃើញ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​របស់ខ្ញុំ​ ​សន្មត​ថា​ ​ជា​ការ​ប្រពៃ​។​ ​ម្នាល​អានន្ទ​ ​ឯ​ជោតិ​បាល​មាណព​ ​ក៏​ឃាត់​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​អស់​វារៈ៣ដង​ ​ដូច្នេះ​ថា​ ​កុំឡើយ​ឃ​ដិ​ការ​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​ចុះ​អ្នកឯង​ចង់​គាល់​ស្រមណ៍​កំណោរ​នោះ​ ​បាន​ជា​ការអ្វី​។​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​តប​ថា​ ​នែ​ជោតិ​បាល​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​បើ​ដូច្នោះ​ ​យើង​នឹង​កាន់​យក​ខ្សែអំបោះ​សោ​ត្តី​(​១​)​ ​សម្រាប់​ងូតទឹក​ ​ទៅកាន់​ស្ទឹង​ ​ដើម្បី​ងូតទឹក​។​ ​ម្នាល​អានន្ទ​ ​ជោតិ​បាល​មាណព​ ​បាន​ទទួលពាក្យ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ថា​ ​យ៉ាងហ្នឹងហើយ​ ​សំឡាញ់​ស្មោះស្មើ​ចិត្ត​។​
​(​១​)​ ​ខ្សែអំបោះ​ ​ដែលគេ​យក​លំអិត​ថ្ម​ ​ឈ្មោះ​កុរុ​វិន្ទ​កៈ​ ​មក​លាយ​នឹង​ល័ខ​ ​ហើយ​ចងភ្ជាប់​ត្រង់​កណ្តាល​ ​(​ខ្សែអំបោះ​)​ ​ទុក​តែ​ត្រង់​ចុង​ខ្សែ​ទាំងសងខាង​ ​សម្រាប់​កាន់​ដុស​កាយ​ ​ក្នុង​វេលា​ដែល​ងូតទឹក​។​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636830232592461099
ទៅកាន់ទំព័រ៖