ព្រះត្រៃបិដក ភាគ ២៤

មហា​វ​ច្ឆ​គោត្ត​សូត្រ​ ​ទី៣​


 [​១៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​លំដាប់នោះ​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​នឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ព្រះអង្គ​ ​ធ្លាប់​និយាយ​ជាមួយនឹង​ព្រះ​គោតម​ដ៏​ចំរើន​ ​អស់កាលជាយូរអង្វែង​មក​ហើយ​ ​សូមទ្រង់មេត្តាប្រោស​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែង​កុលស​ធម៌​ ​និង​អកុសលធម៌​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ដោយ​សេចក្តី​សង្ខេប​ចុះ​។​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​នឹង​សំដែង​កុសលធម៌​ ​និង​អកុសលធម៌​ដល់​អ្នក​ ​ដោយ​សេចក្តី​សង្ខេប​បាន​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​នឹង​សំដែង​កុសលធម៌​ ​និង​អកុសលធម៌​ ​ដល់​អ្នក​ ​ដោយ​សេចក្តី​ពិស្តារ​ក៏បាន​ ​ម្នាល​វ​ច្ឆៈ​ ​បើ​ដូច្នោះ​ ​តថាគត​ ​នឹង​សំដែង​កុសលធម៌​ ​និង​អកុសលធម៌​ ​ដល់​អ្នក​ដោយ​សេចក្តី​សង្ខេប​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636830151507903327
ទៅកាន់ទំព័រ៖