ព្រះត្រៃបិដក ភាគ ២៤
ចិត្ត មក យើងនឹងនាំគ្នាចូលទៅគាល់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រោះថា ការបានឃើញព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះរបស់ខ្ញុំ សន្មតថាជាការប្រពៃ។ ម្នាលអានន្ទ ទើបជោតិបាលមាណព ឲ្យឃដិការស្មូនឆ្នាំងលែងកាន់ថ្នក់ ហើយនិយាយដូច្នេះថា កុំឡើយឃដិការ សំឡាញ់ស្មោះស្មើចិត្ត ចុះអ្នកឯង ចង់ឃើញស្រមណ៍កំណោរនោះ បានជាការអ្វី។ ម្នាលអានន្ទ លំដាប់នោះ ឃដិការស្មូនឆ្នាំង ក៏ចាប់ទាញសក់ជោតិបាលមាណព ដែលទើបនឹងងូតរួចហើយ និយាយលោម ដូច្នេះថា ម្នាលជោតិបាល សំឡាញ់ស្មោះស្មើចិត្ត នេះហើយអារាមរបស់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ នៅជិតបង្កើយទេតើ ម្នាលជោតិបាល សំឡាញ់ស្មោះស្មើចិត្ត មក យើងនឹងនាំគ្នាចូលទៅគាល់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រោះថា ការបានឃើញព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះរបស់ខ្ញុំ សន្មតថាជាការប្រពៃ។ ម្នាលអានន្ទ គ្រានោះ ជោតិបាលមាណព
ID: 636830233553146047
ទៅកាន់ទំព័រ៖