ព្រះត្រៃបិដក ភាគ ២៤
មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ មិនសមបើឃដិការស្មូនឆ្នាំង ជាមនុស្សមានកំណើតថោកទាបនេះ មកហ៊ានមើលងាយ ចាប់ទាញសក់របស់អញ ដែលទើបនឹងងូតហើយ ដូច្នេះសោះ ប្រហែលជាដំណើររបស់អញ ដែលនឹងទៅនេះ មិនមែនជាដំណើរថោកទាបឡើយ។ ទើបជោតិបាលមាណព សួរឃដិការស្មូនឆ្នាំង ដូច្នេះថា ម្នាលឃដិការ សំឡាញ់ស្មោះស្មើចិត្ត អ្នកឯងចាប់ទាញសក់ខ្ញុំដល់ត្រឹមណាទៅទៀត។ ឃដិការស្មូនឆ្នាំងតបថា នែជោតិបាល សំឡាញ់ស្មោះស្មើចិត្ត ខ្ញុំចាប់ទាញសក់អ្នកឯង ទាល់តែខ្ញុំបានទៅគាល់ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធអង្គនោះ ដែលសន្មតថាជាការប្រពៃ។ ជោតិបាលមាណព តបថា នែឃដិការសំឡាញ់ស្មោះស្មើចិត្ត ណ្ហើយលែង យើងនឹងទៅដែរ។
[១៧១] ម្នាលអានន្ទ គ្រានោះ ឃដិការស្មូនឆ្នាំង និងជោតិបាលមាណព នាំគ្នាចូលទៅគាល់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ
ID: 636830233831021941
ទៅកាន់ទំព័រ៖