ព្រះត្រៃបិដក ភាគ ២៤
លុះចូលទៅដល់ហើយ ឃដិការស្មូនឆ្នាំង ក្រាបថ្វាយបង្គំ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ឯជោតិបាលមាណព ពោលពាក្យរាក់ទាក់ សំណេះសំណាលទៅរកព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះឃដិការស្មូនឆ្នាំង អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ជោតិបាលមាណពនេះ ជាមិត្តសំឡាញ់ ពេញចិត្តនៃខ្ញុំព្រះអង្គ សូមព្រះមានព្រះភាគ សំដែងធម៌ ប្រោសជោតិបាលមាណពនេះឲ្យទាន។
[១៧២] ម្នាលអានន្ទ គ្រានោះ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ បានពន្យល់ឃដិការស្មូនឆ្នាំង និងជោតិបាលមាណព ឲ្យយល់ឃើញច្បាស់ ឲ្យជឿជាក់ ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។
ID: 636830234087486609
ទៅកាន់ទំព័រ៖