ព្រះត្រៃបិដក ភាគ ២៤

ហើយ​ ​ក៏​ត្រាស់​បង្គាប់​រាជបុរស​ ​ឲ្យ​ចាត់ចែង​ខាទនីយ​ភោជនីយាហារ​ដ៏​ផ្ចិតផ្ចង់​ ​ដោយ​ស្រូវសាលី​មាន​ពណ៌លឿង​ ​ជា​អង្ករ​បាយ​ទន់​ ​ជា​វត្ថុ​ប្រាសចាក​ពណ៌ខ្មៅ​ ​មាន​ទាំង​សំ​ឡ​ដ៏​ច្រើន​ ​និង​ម្ហូបក្រៀម​ដ៏​ច្រើន​ ​ក្នុង​ព្រះរាជ​ដំណាក់​របស់​ព្រះអង្គ​ ​រួចហើយ​បង្គាប់​រាជបុរស​ ​ឲ្យ​ក្រាបទូល​ភត្តកាល​ ​ចំពោះ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ដល់ហើយ​ ​ភត្ត​ក៏​សម្រេច​ហើយ​។​
 [​១៧៧​]​ ​ម្នាល​អានន្ទ​ ​វេលា​នោះ​ ​ជា​វេលា​បុព្វណ្ហសម័យ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ស្តេច​ចូល​ទៅកាន់​ព្រះរាជ​ដំណាក់​ ​នៃ​ព្រះរាជា​ដែន​កាសី​ ​ទ្រង់ព្រះ​នាម​កិកិ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​ម្នាល​អានន្ទ​ ​សម័យ​នោះ​ ​ព្រះរាជា​ដែន​កាសី​ ​ទ្រង់ព្រះ​នាម​កិកិ​ ​ទ្រង់​អង្គាស​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏​ផ្ចិតផ្ចង់​ ​ដោយ​ព្រះ​ហត្ថា​ ​នៃ​ព្រះអង្គ​ឯង​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​។​ ​ម្នាល​អានន្ទ​ ​កាលបើ​ព្រះរាជា​ដែន​កាសី​ ​ទ្រង់ព្រះ​នាម​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636830235696568644
ទៅកាន់ទំព័រ៖