ព្រះត្រៃបិដក ភាគ ២៤

កិកិ​ជ្រាប​ថា​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​សោយ​រួចស្រេច​ហើយ​ ​លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​កាន់​យក​អាសនៈ​មួយ​ទាប​ជាង​ ​ហើយ​ប្រថាប់​ក្នុង​ទីសម​គួរ​។​ ​ម្នាល​អានន្ទ​ ​លុះ​ព្រះរាជា​ដែន​កាសី​ ​ទ្រង់ព្រះ​នាម​កិកិ​ ​ប្រថាប់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​គង់​ចាំវស្សា​ ​ក្នុង​ក្រុង​ពារាណសី​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ឯ​ការ​បំរើ​សង្ឃ​ ​មាន​សភាព​ដូច្នេះ​ ​នឹង​មាន​មិន​ដាច់​។​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ត្រាស់​ថា​ ​បពិត្រ​ព្រះមហារាជ​ ​កុំឡើយ​ ​ព្រោះថា​ ​ការ​នៅចាំ​វស្សា​ ​តថាគត​នៅចាំ​រួចហើយ​។​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​កិកិ​ ​ក្រាបបង្គំទូល​ ​អស់​វារៈ​ពីរ​ដង​។​បេ​។​ ​ម្នាល​អានន្ទ​ ​ព្រះរាជា​ដែន​កាសី​ ​ព្រះនាម​កិកិ​ ​ក្រាបបង្គំទូល​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អស់​វារៈ៣ដង​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​គង់​ចាំវស្សា​ ​ក្នុង​ក្រុង​ពារាណសី​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ឯ​ការ​បំរើ​សង្ឃ​ ​មាន​សភាព​ដូច្នេះ​ ​នឹង​មាន​មិន​ដាច់​។​ ​ព្រះ​កស្សប​ ​មាន​ព្រះ​ភាគ​ ​ត្រាស់​តប​ថា​ ​បពិត្រមហារាជ​ ​កុំឡើយ​ ​ព្រោះថា​ ​ការ​នៅចាំ​វស្សា​ ​តថាគត​ ​នៅចាំ​រួចហើយ​។​ ​ម្នាល​អានន្ទ​ ​គ្រានោះ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636830235973774499
ទៅកាន់ទំព័រ៖