ព្រះត្រៃបិដក ភាគ ២៤
            
        
        
            
            
                
                ចូរអ្នកយកចិត្តទុកដាក់ ស្តាប់ធម៌នោះ ដោយប្រពៃចុះ តថាគតនឹងសំដែង។ វច្ឆគោត្តបរិព្វាជក ក៏បានទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ព្រះករុណាព្រះអង្គ។
 [១៥] ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលវច្ឆៈ លោភៈ ជាអកុសល ម្នាលវច្ឆៈ អលោភៈ ជាកុសល ម្នាលវច្ឆៈ ទោសៈ ជាអកុសល ម្នាលវច្ឆៈ អទោសៈ ជាកុសល ម្នាលវច្ឆៈ មោហៈ ជាអកុសល ម្នាលវច្ឆៈ អមោហៈ ជាកុសល ម្នាលវច្ឆៈ ធម៌ទាំងអម្បាលនេះ ជាអកុសល៣ ជាកុសល៣ ដោយប្រការដូច្នេះ។ ម្នាលវច្ឆៈ បាណាតិបាត ជាអកុសល ការវៀរចាកបាណាតិបាត ជាកុសល ម្នាលវច្ឆៈ អទិន្នាទាន ជាអកុសល ការវៀរចាកអទិន្នាទាន ជាកុសល ម្នាលវច្ឆៈ កាមេសុមិច្ឆាចារ ជាអកុសល ការវៀរចាកកាមេសុមិច្ឆាចារ ជាកុសល ម្នាលវច្ឆៈ មុសាវាទ ជាអកុសល ការវៀរចាកមុសាវាទ ជាកុសល ម្នាលវច្ឆៈ បិសុណវាចា ជាអកុសល ការវៀរចាកបិសុណវាចា ជាកុសល ម្នាលវច្ឆៈ ផរុសវាចា ជាអកុសល ការវៀរចាកផរុសវាចា ជាកុសល 
            
            
         
        
            
                ID: 636830151758307650 
                
            
            
                ទៅកាន់ទំព័រ៖