ព្រះត្រៃបិដក ភាគ ២៤
នូវព្រះសង្ឃ ជាទីពឹង បពិត្រមហារាជ ឃដិការស្មូនឆ្នាំង ជាអ្នកវៀរចាកការសំលាប់សត្វ វៀរចាកការកាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ វៀរចាកការប្រព្រឹត្តខុសក្នុងកាម វៀរចាកការនិយាយកុហក វៀរចាកហេតុ ជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បពិត្រព្រះមហារាជ ឃដិការស្មូនឆ្នាំង ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះពុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះសង្ឃ ប្រកបដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ បពិត្រមហារាជ ឃដិការស្មូនឆ្នាំង មិនមានសេចក្តីសង្ស័យក្នុងទុក្ខ មិនមានសេចក្តីសង្ស័យ ក្នុងហេតុ ជាគ្រឿងកើតឡើងនៃទុក្ខ មិនមានសេចក្តីសង្ស័យ ក្នុងធម៌ជាគ្រឿងរំលត់ទុក្ខ មិនមានសេចក្តីសង្ស័យ ក្នុងសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីទៅកាន់ទីរំលត់ទុក្ខ បពិត្រមហារាជ ឃដិការស្មូនឆ្នាំង ជាអ្នកបរិភោគភត្តតែ១ពេល ប្រព្រឹត្តធម៌ដ៏ប្រសើរ ជាអ្នកមានសីល មានកល្យាណធម៌ បពិត្រមហារាជ ឃដិការស្មូនឆ្នាំង ជាអ្នកលះបង់កែវមណី និងមាស ជាអ្នកប្រាសចាកមាស និងប្រាក់
ID: 636830236509365133
ទៅកាន់ទំព័រ៖