ព្រះត្រៃបិដក ភាគ ២៤
ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ទីដែលមាតាបិតា របស់ឃដិការស្មូនឆ្នាំងនៅ លុះចូលទៅដល់ហើយ ក៏និយាយនឹងមាតាបិតា របស់ឃដិការស្មូនឆ្នាំង ដូច្នេះថា ចុះភគវៈ
(១) នេះចេញទៅក្នុងទីណា។ មាតាបិតារបស់ឃដិការស្មូនឆ្នាំង ក៏ទូលថា បពិត្រព្រះអង្គដ៏ចំរើន ឧបដ្ឋាករបស់ព្រះអង្គ ចេញទៅបាត់ហើយ សូមព្រះអង្គ យកបាយអំពីឆ្នាំងនេះ យកសំឡអំពីភាជន៍នេះ ទៅឆាន់ចុះ។ បពិត្រមហារាជ គ្រានោះ តថាគត ក៏យកបាយអំពីឆ្នាំង យកសំឡអំពីភាជន៍ឆាន់ រួចក៏ក្រោកចាកអាសនៈ ហើយចៀសចេញទៅ។ បពិត្រមហារាជ លំដាប់នោះ ឃដិការស្មូនឆ្នាំង ចូលទៅជិតមាតាបិតា លុះចូលទៅដល់ហើយ ក៏សួរទៅមាតាបិតាដូច្នេះថា នរណាយកបាយអំពីឆ្នាំង យកសំឡអំពីភាជន៍ទៅបរិភោគ ហើយក្រោកចាកអាសនៈ ចៀសចេញទៅបាត់។ មាតាបិតាប្រាប់ថា ម្នាលកូន ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ យកបាយអំពីឆ្នាំង យកសំឡអំពីភាជន៍ទៅឆាន់ រួចហើយក្រោកចាកអាសនៈ ចៀសចេញទៅ។ បពិត្រមហារាជ វេលានោះ ឃដិការស្មូន
(១) ហៅតាមគោត្រ ព្រោះឃដិការស្មូនឆ្នាំង ជាភគវគោត្រ។
ID: 636830237323541701
ទៅកាន់ទំព័រ៖