ព្រះត្រៃបិដក ភាគ ២៤

ឆ្នាំង​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អញ​ពេញ​ហៅ​មានលាភ​ ​អត្តភាព​ជា​មនុស្ស​ ​អញ​ពេញ​ហៅ​បាន​ដោយ​ល្អ​ ​(​ព្រោះថា​)​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ស្និទ្ធស្នាល​នឹង​អញ​ក្រៃពេក​យ៉ាងនេះ​។​ ​បពិត្រមហារាជ​ ​គ្រានោះ​ ​សេចក្តី​សុខ​ ​ដែល​កើតអំពី​បីតិ​ ​មិន​លះបង់​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​អស់​កន្លះ​ខែ​ ​មិន​លះបង់​មាតាបិតា​ ​អស់៧ថ្ងៃ​។​
 [​១៨០​]​ ​បពិត្រមហារាជ​ ​សម័យ​នោះ​ ​តថាគត​ ​នៅ​ក្នុង​វេភ​ឡិ​គ​និគម​នោះ​ឯង​។​ ​បពិត្រមហារាជ​ ​គ្រានោះ​ ​តថាគត​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅកាន់​ទី​ដែល​មាតាបិតា​ ​របស់​ឃ​ដិ​ការ​ស្មូនឆ្នាំង​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​សួរ​មាតាបិតា​ ​របស់​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​ដូច្នេះ​ថា​ ​ចុះ​ភ​គ​វៈ​នេះ​ ​ចេញទៅ​ក្នុង​ទីណា​។​ ​មាតាបិតា​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបដ្ឋាក​របស់​ព្រះអង្គ​ ​ចេញទៅ​បាត់​ហើយ​ ​សូម​ព្រះអង្គ​យក​នំ​កុម្មាស​អំពី​កឡោ​នេះ​ ​យក​សំ​ឡ​អំពី​ភាជន៍​នេះ​ឆាន់​ចុះ​។​ ​បពិត្រមហារាជ​ ​ពេលនោះ​ ​តថាគត​ក៏​យក​នំ​កុម្មាស​អំពី​កឡោ​ ​យក​សំ​ឡ​អំពី​ភាជន៍​ ​ឆាន់​រួចហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​ ​បពិត្រមហារាជ​ ​លំដាប់នោះ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636830237672651669
ទៅកាន់ទំព័រ៖