ព្រះត្រៃបិដក ភាគ ២៤
ចូលទៅជិតមាតាបិតា លុះចូលទៅដល់ហើយ ក៏សួរមាតាបិតាដូច្នេះថា នរណាយកនំកុម្មាសអំពីកឡោ យកសំឡអំពីភាជន៍ បរិភោគហើយក្រោកចាកអាសនៈ ចៀសចេញទៅបាត់។ មាតាបិតាប្រាប់ថា ម្នាលកូន ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ យកនំកុម្មាសអំពីកឡោ យកសំឡអំពីភាជន៍ ឆាន់រួចហើយ ក្រោកចាកអាសនៈ ចៀសចេញទៅ។ បពិត្រមហារាជ វេលានោះ ឃដិការស្មូនឆ្នាំង មានសេចក្តីត្រិះរិះដូច្នេះថា អញពេញហៅមានលាភ អត្តភាពជាមនុស្ស អញពេញហៅបានដោយល្អ (ព្រោះថា) ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គស្និទ្ធស្នាលនឹងអញក្រៃពេកយ៉ាងនេះ។ បពិត្រមហារាជ គ្រានោះ សេចក្តីសុខ ដែលកើតអំពីបីតិ មិនលះបង់ឃដិការស្មូនឆ្នាំង អស់កន្លះខែ មិនលះបង់មាតាបិតា អស់៧ថ្ងៃ។
[១៨១] បពិត្រមហារាជ មានកាលសម័យមួយ តថាគត នៅក្នុងវេភឡិគនិគមនោះឯង។ សម័យនោះ កុដិក៏លេចភ្លៀង។ បពិត្រមហារាជ ពេលនោះ តថាគត ប្រាប់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ
ID: 636830237966938501
ទៅកាន់ទំព័រ៖