ព្រះត្រៃបិដក ភាគ ២៤

មាតាបិតា​ប្រាប់​ថា​ ​ម្នាលកូន​ ​បានឮ​ថា​ ​កុដិ​របស់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​លេច​ភ្លៀង​។​ ​បពិត្រមហារាជ​ ​ទើប​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អញ​ពេញ​ហៅ​មានលាភ​ ​អត្តភាព​ជា​មនុស្ស​ ​អញ​ពេញ​ហៅ​បាន​ដោយ​ល្អ​ ​(​ព្រោះថា​)​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ ​ទ្រង់​ស្និទ្ធស្នាល​នឹង​អញ​ក្រៃពេក​យ៉ាងនេះ​។​ ​បពិត្រមហារាជ​ ​គ្រានោះ​ ​សេចក្តី​សុខ​ ​ដែល​កើតអំពី​បីតិ​ ​មិន​លះបង់​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​អស់​កន្លះ​ខែ​ ​មិន​លះបង់​មាតាបិតា​ ​អស់៧ថ្ងៃ​។​ ​បពិត្រមហារាជ​ ​គ្រានោះ​ឯង​ ​លំនៅ​នោះ​ ​មាន​អាកាស​ ​ជា​គ្រឿង​ប្រក់​អស់៣ខែ​គត់​ ​ប៉ុន្តែ​មិន​លេច​ភ្លៀង​ទេ​ ​បពិត្រមហារាជ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​ជា​អ្នកមាន​សភាព​ដូច្នេះ​ឯង​។​ ​ព្រះរាជា​ទូល​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​មានលាភ​មែន​ ​អត្តភាព​ជា​មនុស្ស​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​បាន​ដោយ​ល្អ​មែន​ ​(​ព្រោះថា​)​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ទ្រង់​ស្និទ្ធស្នាល​ក្រៃពេក​យ៉ាងនេះ​។​
 [​១៨២​]​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ ​ព្រះរាជា​ដែន​កាសី​ ​ព្រះនាម​កិកិ​ ​ក៏​បញ្ជូន​នូវ​អង្ករ​នៃ​ស្រូវសាលី​ ​មាន​ពណ៌លឿង​ ​ជា​អង្ករ​បាយ​ទន់​ ​ចំនួន៥០០វាហៈ​(​១​)​ផង​ ​គ្រឿង​សំ​ឡ​ដ៏​ល្មម​នឹង​អង្ករ​នោះ​ផង​ ​(​ទៅ​ឲ្យ​)​ ​ដល់​ឃ​ដិ​ការ​ស្មូនឆ្នាំង​។​ ​ម្នាល​អានន្ទ​ ​គ្រានោះ​
​(​១​)​ ​ចំនួន២០០រទេះ​ ​ត្រូវជា​មួយ​វាហៈ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 636830238763804080
ទៅកាន់ទំព័រ៖