ព្រះត្រៃបិដក ភាគ ២៤

រាជបុរស​ទាំងនោះ​ ​ក៏​ចូល​ទៅ​រក​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​ហើយ​និយាយ​ ​ដូច្នេះ​ថា​ ​បពិត្រ​អ្នក​ដ៏​ចំរើន​ ​ព្រះរាជា​ដែន​កាសី​ ​ព្រះនាម​កិកិ​ ​បាន​បញ្ជូន​អង្ករ​ ​នៃ​ស្រូវសាលី​ ​មាន​ពណ៌លឿង​ ​ជា​អង្ករ​បាយ​ទន់​ ​ចំនួន៥០០វាហៈ​ផង​ ​គ្រឿង​សំ​ឡ​ ​ដ៏​ល្មម​នឹង​អង្ករ​នោះ​ផង​ ​(​មក​ឲ្យ​)​ ​អ្នក​ ​បពិត្រ​អ្នក​ដ៏​ចំរើន​ ​សូមអ្នក​ទទួលយក​ ​នូវ​វត្ថុ​ទាំងនោះ​ចុះ​។​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​តប​ថា​ ​ព្រះរាជា​ ​ព្រះអង្គ​មាន​កិច្ច​ច្រើន​ ​មានការ​ងារ​ដែល​ត្រូវ​ធ្វើ​ច្រើន​ ​ណ្ហើយ​ ​(​កុំបាច់​ព្រះរាជទាន​)​ ​ដល់​ខ្ញុំ​ឡើយ​ ​វត្ថុ​ទាំងនេះ​ ​ចូរ​ថ្វាយ​ដល់​ព្រះរាជា​វិញ​ចុះ​។​
 [​១៨៣​]​ ​ម្នាល​អានន្ទ​ ​ប្រហែលជា​អ្នកមាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​ដទៃ​ទេ​ ​ដែល​កើតជា​ជោតិ​បាល​មាណព​ ​ក្នុង​សម័យ​នោះ​។​ ​ម្នាល​អានន្ទ​ ​ហេតុនេះ​ ​អ្នក​កុំ​គប្បី​យល់ឃើញ​យ៉ាងនេះ​ឡើយ​ ​តថាគត​ហ្នឹងឯង​ ​ដែល​កើតជា​ជោតិ​បាល​មាណព​ ​ក្នុង​សម័យ​នោះ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​មានចិត្ត​រីករាយ​ ​ត្រេកអរ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​ឃ​ដិ​ការសូត្រ​ ​ទី១​។​

ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636830239175757642
ទៅកាន់ទំព័រ៖