ព្រះត្រៃបិដក ភាគ ២៤

រដ្ឋបាល​សូត្រ​ ​ទី២​


 [​១៨៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅ​ក្នុង​ដែន​កុរុ​ ​ជាមួយនឹង​ពួក​ភិក្ខុ​ច្រើន​ ​ទៅ​ដល់​ថុល្ល​កោ​ដ្ឋិ​ត​និគម​ ​របស់​អ្នក​ដែន​កុរុ​ទាំងឡាយ​។​ ​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងឡាយ​ ​អ្នក​ស្រុក​ថុល្ល​កោ​ដ្ឋិ​តៈ​ ​បានឮ​ដំណឹង​ថា​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្រ​ ​ទ្រង់​ចេញ​ចាក​សក្យត្រកូល​ ​ទ្រង់ព្រះ​ផ្នួស​ ​(​ឥឡូវ​)​ ​ទ្រង់​ពុទ្ធដំណើរ​មក​ក្នុង​ដែន​កុរុ​ ​ជាមួយនឹង​ពួក​ភិក្ខុ​ច្រើន​ ​មក​ដល់​ថុល្ល​កោ​ដ្ឋិ​ត​និគម​ហើយ​ ​កិត្តិសព្ទ​ដ៏​ល្អ​ ​នៃ​ព្រះ​គោតម​ ​ដ៏​ចំរើន​នោះ​ឯង​ ​ឮខ្ចរខ្ចាយ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ជា​បុគ្គល​ប្រសើរ​បំផុត​ ​ព្រះអង្គ​ជា​សារថី​ ​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ភ្ញាក់​រលឹក​ហើយ​ ​ទ្រង់​ចែក​នូវ​ធម៌​ទាំងពួង​ ​ទ្រង់​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​និង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​ទេវតា​ ​និង​មនុស្ស​ដ៏​សេស​ ​ដោយ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636830239720378792
ទៅកាន់ទំព័រ៖