ព្រះត្រៃបិដក ភាគ ២៤

ប្រាជ្ញា​ដ៏​ក្រៃលែង​ ​ដោយ​ព្រះអង្គ​ឯង​ ​ហើយ​ទ្រង់​ប្រកាស​ ​(​នូវ​សេចក្តី​នោះ​)​ ​ទ្រង់​សំដែងធម៌​ ​មាន​លំអ​បទ​ដើម​ ​បទ​កណ្តាល​ ​និង​បទ​ចុង​ ​ទ្រង់​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ដ៏​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ ​ក៏​ការបាន​ឃើញ​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​យ៉ាងនោះ​ ​ជា​ការ​ប្រពៃ​ពេក​។​
 [​១៨៥​]​ ​លំដាប់នោះ​ឯង​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​ក្នុង​ថុល្ល​កោ​ដ្ឋិ​ត​និគម​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ពួក​ខ្លះ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​គ្រាន់តែ​រាក់ទាក់​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រាក់ទាក់​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​គ្រាន់តែ​ប្រណម្យ​អញ្ជលី​ ​ទៅ​រក​ព្រះ​មានជោគ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​គ្រាន់តែ​ប្រកាស​នាម​ ​និង​គោត្រ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ ​អង្គុយ​ស្ងៀម​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​អ្នក​ស្រុក​ថុល្ល​កោ​ដ្ឋិ​តៈ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636830240037136910
ទៅកាន់ទំព័រ៖