ព្រះត្រៃបិដក ភាគ ២៤

សេចក្តី​សុខ​ ​ជា​អ្នក​ដែលគេ​បីបាច់រក្សា​ដោយ​សុខ​ ​នែ​រដ្ឋបាល​កូន​ ​បា​ឯង​ ​មិនដែល​ស្គាល់​ទុក្ខ​បន្តិចបន្តួច​សោះ​ឡើយ​ ​នែ​បារ​ដ្ឋ​បាល​កូន​ ​អ្នក​ចូរ​មក​បរិភោគ​បាយ​ ​ផឹកទឹក​ ​ទាំង​ឲ្យ​គេ​បំរើ​ចុះ​ ​កាលបើ​អ្នក​បរិភោគ​បាយ​ ​ផឹកទឹក​ ​ទាំង​ឲ្យ​គេ​បំរើ​ហើយ​ ​ចូរ​បរិភោគ​កាម​ ​ទាំង​ធ្វើបុណ្យ​ ​តាម​ស្ម័គ្រចិត្ត​ចុះ​ ​យើង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ទេ​ ​ទុកជា​ដល់ស្លាប់​ ​យើង​ក៏​មិន​ចង់​ឃ្លាតពី​បា​ដែរ​ ​ចំណង់បើ​បា​នៅ​រស់​ ​(​យ៉ាងនេះ​)​ ​តើ​យើង​នឹង​អនុញ្ញាត​ ​ឲ្យ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ដូចម្តេច​បាន​។​ ​រដ្ឋបាល​កុលបុត្រ​ ​បាន​និយាយ​នឹង​មាតាបិតា​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ជា​គំរប់​បីដង​ផង​ ​យ៉ាងនេះ​ថា​ ​បពិត្រ​មាតាបិតា​ ​ខ្ញុំ​យល់​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះ​មានជោគ​ ​ទ្រង់​សំដែង​ ​យ៉ាងណា​ ​តែ​ព្រហ្មចរិយៈ​នេះ​ ​មិនមែន​សម្រាប់​បុគ្គល​ ​អ្នក​នៅ​គ្រប់គ្រង​ផ្ទះ​ ​ងាយ​នឹង​ប្រព្រឹត្ត​ ​ឲ្យ​បរិបូណ៌​សព្វគ្រប់​ ​ឲ្យ​បរិសុទ្ធ​សព្វគ្រប់​ ​ឲ្យ​ផូរផង់​ ​ដូចជា​ស័ង្ខ​ ​ដែលគេ​ដុសខាត់​ហើយ​ ​យ៉ាងនោះ​ទេ​ ​ខ្ញុំ​ប្រាថ្នា​នឹង​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅ​បួស​ ​ហេតុនេះ​ ​សូម​មាតាបិតា​ ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ចុះ​។​ ​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636830241138299893
ទៅកាន់ទំព័រ៖