ព្រះត្រៃបិដក ភាគ ២៤
និយាយនឹងរដ្ឋបាលកុលបុត្រ អស់វារៈពីរដងយ៉ាងនេះ។បេ។ សូម្បីអស់វារៈទី២ រដ្ឋបាលកុលបុត្រ ក៏នៅតែស្ងៀមទៀត។ មាតាបិតា របស់រដ្ឋបាលកុលបុត្រ និយាយនឹងរដ្ឋបាលកុលបុត្រ ជាគំរប់៣ដង យ៉ាងនេះថា ម្នាលរដ្ឋបាលកូន អ្នកជាកូនប្រុសតែមួយ ជាទីស្រឡាញ់ ពេញចិត្តរបស់យើង អ្នកធ្លាប់ចំរើនដោយសេចក្តីសុខ មានគេថែរក្សាដោយសេចក្តីសុខ នែរដ្ឋបាលកូន អ្នកមិនទាន់ស្គាល់ទុក្ខបន្តិចបន្តួចសោះ នែរដ្ឋបាលកូន ចូរអ្នកក្រោកឡើង ចូរបរិភោគបាយ ផឹកទឹក ឲ្យគេបំរើទៅ កាលបើបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើ បរិភោគកាមហើយ ចូរធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ យើងមិនអនុញ្ញាតឲ្យបាឯងចេញចាកផ្ទះ ទៅបួសទេ ទោះបីដល់ស្លាប់ យើងក៏មិនប្រាថ្នាឲ្យឃ្លាតអំពីបាដែរ ចំណង់បើអ្នកនៅរស់ត្រឡាំង តើយើងនឹងអនុញ្ញាត ឲ្យបាចេញចាកផ្ទះ ទៅបួស ដូចម្តេចបាន។ សូម្បីអស់វារៈទី៣ រដ្ឋបាលកុលបុត្រ ក៏នៅតែស្ងៀម។
ID: 636830242099724883
ទៅកាន់ទំព័រ៖