ព្រះត្រៃបិដក ភាគ ២៤

 [​១៦​]​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ក្រាបបង្គំទូល​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​លើកទុក​ចុះ​ ​ចុះ​ភិក្ខុ​មួយ​រូប​ ​ជា​សាវ័ក​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​នូវ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​ ​មាន​ដែរ​ឬទេ​។​ ​ម្នាល​វ​ច្ឆៈ​ ​មិនមែន​មានត្រឹមតែ១០០​ ​២០០​ ​៣០០​ ​៤០០​ ​៥០០​ ​ទេ​ ​ម្នាល​វ​ច្ឆៈ​ ​តាមពិត​ ​មាន​ច្រើនលើស​ប្រមាណ​ណាស់​ ​ពួក​ភិក្ខុ​ជា​សាវ័ក​របស់​តថាគត​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​នូវ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​លើកទុក​ចុះ​ ​ទាំង​ពួក​ភិក្ខុ​ក៏​លើកទុក​ចុះ​ ​ចុះ​ភិក្ខុនី​មួយ​រូប​ ​ដែល​ជា​សាវិកា​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​នូវ​បញ្ញា​វិមុត្តិ​ ​ដ៏​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​មាន​ដែរ​ឬទេ​។​ ​ម្នាល​វ​ច្ឆៈ​ ​មិនមែន​មានត្រឹមតែ១០០​ ​២០០​ ​៣០០​ ​៤០០​ ​៥០០​ ​ទេ​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636830152258836278
ទៅកាន់ទំព័រ៖