ព្រះត្រៃបិដក ភាគ ២៤

 [​១៩៣​]​ ​គ្រានោះ​ ​រដ្ឋបាល​កុលបុត្រ​ ​ក្រោក​ឡើង​ ​ហើយ​សម្រាក​កំឡាំង​ ​រួចហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​មានជោគ​ ​ដោយ​គោរព​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​រដ្ឋបាល​កុលបុត្រ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​បុគ្គល​ដែល​មាតាបិតា​ ​យល់ព្រម​ ​ឲ្យ​ចេញ​ចាក​ផ្ទះ​ ​មក​បួស​ហើយ​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​បំបួស​ខ្ញុំ​ព្រះអង្គ​។​ ​រដ្ឋបាល​កុលបុត្រ​ ​ក៏បាន​នូវ​បព្វជ្ជា​ ​បាន​នូវ​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ឯង​ ​កាលបើ​រដ្ឋបាល​មាន​អាយុ​ ​បាន​ឧបសម្បទា​ ​មិនយូរ​ប៉ុន្មាន​ ​បាន​ឧបសម្បទា​ត្រឹម​កន្លះ​ខែ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ថុល្ល​កោ​ដ្ឋិ​ត​និគម​ ​សមគួរ​តាម​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ទ្រង់​ស្តេច​ចេញទៅ​ក្រុង​សាវត្ថី​ ​កាល​ទ្រង់ព្រះ​ពុទ្ធដំណើរ​ ​ទៅកាន់​ចារិក​ ​តាមលំដាប់​ ​ក៏បាន​ដល់ទៅ​ក្រុង​សាវត្ថី​។​
 [​១៩៤​]​ ​មាន​សេចក្តី​ដំណាល​ថា​ ​ក្នុង​កាលនោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​បាន​ចៀសចេញ​ទៅ​តែម្នាក់ឯង​ ​ជា​អ្នក​មិន​ធ្វេសប្រហែស​ ​ខំព្យាយាម​ ​ដុត​បង់​នូវ​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636830243269751805
ទៅកាន់ទំព័រ៖