ព្រះត្រៃបិដក ភាគ ២៤
ហើយត្រឡប់ទៅកាន់ហីនភេទវិញទេ។ ទើបព្រះមានជោគ បានត្រាស់ទៅនឹងរដ្ឋបាលមានអាយុ យ៉ាងនេះថា ម្នាលរដ្ឋបាល អ្នកសំគាល់នូវកាលដ៏សមគួរ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះរដ្ឋបាលមានអាយុ ក្រោកចាកអាសនៈ ហើយថ្វាយបង្គំព្រះមានជោគ ធ្វើប្រទក្សិណ ហើយក៏ទុកដាក់សេនាសនៈស្រេចហើយ កាន់យកបាត្រ និងចីវរ ចេញតម្រង់ទៅថុល្លកោដ្ឋិតនិគម ត្រាច់ទៅកាន់ចារិក តាមលំដាប់ ហើយក៏បានដល់ទៅថុល្លកោដ្ឋិតនិគមនោះ។
[១៩៦] មានសេចក្តីដំណាលថា ព្រះរដ្ឋបាលដ៏មានអាយុ នៅសំណាក់ក្នុងឱទ្យាន ឈ្មោះមិគាចីរៈ របស់ព្រះបាទកោរព្យៈ ជិតថុល្លកោដ្ឋិតនិគមនោះ។ ក្នុងលំដាប់នោះ ព្រះរដ្ឋបាលមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងថុល្លកោដ្ឋិតនិគម។ កាលលោកត្រាច់ទៅបិណ្ឌបាត តាមលំដាប់ច្រក ក្នុងថុល្លកោដ្ឋិតនិគម រៀងទៅដល់ទីនៅអាស្រ័យរបស់បិតានៃខ្លួន។ ទទួលចួនសម័យនោះឯង បិតារបស់ព្រះរដ្ឋបាលមានអាយុ កំពុងតែឲ្យជាងកោរកាត់ ក្នុងរោងក្បែរទ្វារកណ្តាល។
ID: 636830243823053452
ទៅកាន់ទំព័រ៖