ព្រះត្រៃបិដក ភាគ ២៤

ពេលនោះ​ ​ខ្ញុំស្រី​របស់​ញាតិ​នៃ​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​ចូល​ទៅ​រក​មាតា​ ​របស់​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ជំរាប​មាតា​ ​របស់​ព្រះ​រដ្ឋបាល​មាន​អាយុ​ថា​ ​បពិត្រ​អ្នក​ម្ចាស់​ ​សូមអ្នក​ជ្រាប​ ​ព្រោះ​ព្រះ​រដ្ឋបាល​ ​ជា​អយ្យ​បុត្រ​ ​និមន្ត​មកដល់​ហើយ​។​ ​មាតា​របស់​ព្រះ​រដ្ឋបាល​ឆ្លើយ​ថា​ ​នែ​ហង​ ​បើ​ឯង​និយាយ​ពាក្យពិត​មែន​ ​អញ​នឹង​ឲ្យ​ឯង​រួច​ជា​អ្នកជា​។​ ​ទើប​មាតា​របស់​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​ចូល​ទៅ​រក​បិតា​ ​របស់​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​បិតា​របស់​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​គហបតី​ ​សូមអ្នក​ជ្រាប​ ​ឮថា​ ​រដ្ឋបាល​កុលបុត្រ​ ​និមន្ត​មកដល់​ហើយ​។​
 [​១៩៨​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​កំពុង​ឆាន់​នំ​កុម្មាស​ផ្អូម​នោះ​ ​ប្រប​ជញ្ជាំង​សាលា​មួយ​។​ ​លំដាប់នោះ​ ​បិតា​របស់​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​លុះ​ចូល​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636830244522175371
ទៅកាន់ទំព័រ៖