ព្រះត្រៃបិដក ភាគ ២៤

ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​រដ្ឋបាល​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​នែ​រដ្ឋបាល​កូន​ ​មាន​ដែរ​ឬ​ ​លោក​មក​ឆាន់​នំ​កុម្មាស​ផ្អូម​វិញ​ ​រដ្ឋបាល​កូន​ ​គួរតែ​ទៅ​ឯ​ផ្ទះ​របស់​ខ្លួន​វិញ​។​ ​ព្រះ​រដ្ឋបាល​ឆ្លើយ​ថា​ ​នែ​គហបតី​ ​ពួក​យើង​អ្នកបួស​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ហើយ​ ​នឹង​មានផ្ទះ​មក​ពីណា​ ​នែ​គហបតី​ ​ព្រោះ​ពួក​យើង​ ​គ្មាន​ផ្ទះ​ទេ​ ​នែ​គហបតី​ ​អាត្មា​បាន​ទៅដល់​ផ្ទះ​របស់​អ្នក​ហើយ​ ​តែ​មិនបាន​នូវ​ទាន​ផង​ ​មិនបាន​នូវ​ការ​និយាយប្រាប់​វិញ​ផង​ ​ក្នុង​ផ្ទះ​របស់​អ្នកនោះ​សោះ​ ​បាន​ត្រឹមតែ​ពាក្យ​ជេរ​ប៉ុណ្ណោះ​ឯង​។​ ​រដ្ឋបាល​កូន​ ​លោក​ចូរ​មក​ ​យើង​នឹង​ទៅផ្ទះ​។​ ​ណ្ហើយ​គហបតី​ ​ថ្ងៃនេះ​ ​អាត្មា​ឆាន់​រួចហើយ​។​ ​រដ្ឋបាល​កូន​ ​បើ​ដូច្នោះ​ ​សូម​លោកនិមន្ត​ទទួល​ចង្ហាន់​ ​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​ក៏​ទទួល​និមន្ត​ ​ដោយ​តុណ្ហីភាព​។​
 [​១៩៩​]​ ​គ្រានោះ​ ​បិតា​របស់​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​ដឹង​ច្បាស់​ថា​ ​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​ទទួល​និមន្ត​ហើយ​ ​ក៏​ចូល​ទៅកាន់​លំនៅ​របស់​ខ្លួន​ដែល​ធ្លាប់​នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ប្រើ​មនុស្ស​ឲ្យ​លញ់ដី​ ​ដោយ
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636830244838673474
ទៅកាន់ទំព័រ៖