ព្រះត្រៃបិដក ភាគ ២៤

អាចម៍គោ​ស្រស់​ ​រួច​ឲ្យ​គរ​គំនរ​ប្រាក់​ ​និង​មាស​ធំៗ​ ​ធ្វើឲ្យ​ជា​ពីរ​គំនរ​គឺ​ ​ប្រាក់១គំនរ​ ​មាស១គំនរ​ ​ជា​គំ​នរ​ធំៗ​។​ ​បុរស​ដែល​ឈរខាង​អាយ​ ​មើលទៅ​បុរស​ឈរខាង​នាយ​មិនឃើញ​ ​បុរស​ដែល​ឈរខាង​នាយ​ ​មើល​មក​បុរស​ឈរខាង​អាយ​ ​ក៏​មិនឃើញ​ដូចគ្នា​ ​ហើយ​ឲ្យ​បិទបាំង​គំនរ​ទាំងពីរ​នោះ​ ​ដោយ​កន្ទេល​ ​ឲ្យ​ក្រាល​អាសនៈ​ទុក​ត្រង់​កណ្តាល​ ​រួច​ឲ្យ​ព័ន្ធព័ទ្ធ​ដោយ​របស់​ ​ដែល​ត្រូវ​ធ្វើ​ពី​ខាងក្រៅ​ ​ហើយ​ហៅ​ពួក​ស្រី​ជាគូ​ពីមុន​ ​របស់​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​មក​បង្គាប់​ថា​ ​នែកូន​ស្រី​ ​ឯង​រាល់គ្នា​ ​ចូល​មកនេះ​ ​គ្រឿងប្រដាប់​ណា​ ​ដែល​ឯង​រាល់គ្នា​ស្អិតស្អាង​ ​ហើយ​ជាទីស្រឡាញ់​ ​ពេញចិត្ត​របស់​រដ្ឋបាល​កូន​ ​ក្នុង​កាលពីដើម​ ​ត្រូវ​ឯង​រាល់គ្នា​ស្អិតស្អាង​ ​គ្រឿងប្រដាប់​នោះ​ចុះ​។​ ​លំដាប់​តទៅ​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​បិតា​របស់​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​ឲ្យ​គេ​តាក់តែង​នូវ​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ផ្ចិតផ្ចង់​ ​ក្នុង​ទីលំនៅ​របស់​ខ្លួន​ហើយ​ ​ប្រាប់​នូវ​កាល​ដល់​ព្រះ​រដ្ឋបាល​មាន​អាយុ​ថា​ ​រដ្ឋបាល​កូន​ ​កាលគួរ​ហើយ​ ​ភត្ត​សម្រេច​ហើយ​។
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636830245097758293
ទៅកាន់ទំព័រ៖