ព្រះត្រៃបិដក ភាគ ២៤

ចំណែកខាង​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​និមន្ត​ចូល​ទៅត្រង់​លំនៅ​របស់​បិតា​នៃ​ខ្លួន​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​បម្រុងទុក​។​ ​ទើប​បិតា​របស់​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​ក៏​ឲ្យ​បើក​គំនរ​ប្រាក់​ ​និង​មាស​នោះ​ ​ហើយ​និយាយ​នឹង​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​នែ​រដ្ឋបាល​កូន​ ​ទ្រព្យ​នេះ​ជា​របស់​ខាង​មាតា​លោក​ ​ទ្រព្យ​ជា​របស់​ខាង​បិតា​ដោយឡែក​ ​នៅ​មាន​របស់​ខាង​ជីតា​ ​ដោយឡែក​ទៀត​ ​រដ្ឋបាល​កូន​ ​លោក​អាច​ប្រើប្រាស់​ភោគៈ​ទាំងឡាយ​ផង​ ​ធ្វើបុណ្យ​ផង​ ​នែ​រដ្ឋបាល​កូន​ ​ចូរ​លោក​មក​ ​ចូរ​លាសិក្ខា​ ​វិលត្រឡប់​មករ​ក​ភេទ​ទាប​ ​ហើយ​ប្រើប្រាស់​ភោគៈ​ទាំងឡាយ​ផង​ ​ធ្វើបុណ្យ​ទាំងឡាយ​ផង​ចុះ​។​ ​បពិត្រ​គហបតី​ ​បើ​ញោម​ធ្វើតាម​ពាក្យ​របស់​អាត្មា​ ​ញោម​ត្រូវ​ប្រើ​មនុស្ស​ ​ឲ្យ​ជញ្ជូន​គំនរ​ប្រាក់​មាស​នេះ​ ​ផ្ទុក​ក្នុង​រទេះ​ ​ហើយ​យក​ទៅ​ចាក់ចោល​ ​ក្នុង​កណ្តាល​ខ្សែទឹក​ទន្លេ​គង្គា​ ​ហេតុអ្វីបានជា​អាត្មា​ថា​ដូច្នោះ​ ​គហបតី​ ​ព្រោះថា​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ ​មុខ​ជា​នឹង​កើតឡើង​ដល់​ញោម​ ​ព្រោះតែ​ទ្រព្យ​ទាំងនោះ​ជាហេតុ​។​ ​ពេលនោះ​ ​ពួក​ស្រី​ជាគូ​ពីមុន​ ​របស់​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​នាំគ្នា​ឱប​ជើងម្ខាង​ម្នាក់​ ​ហើយ​និយាយ​នឹង​ព្រះ​រដ្ឋបាល​មាន
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636830245349942717
ទៅកាន់ទំព័រ៖