ព្រះត្រៃបិដក ភាគ ២៤

រក​ត្រើយ​បាន​ឡើយ​ ​កាយ​ស្អុយ​ដែល​បាន​ប្រដាប់​ហើយ​ ​ដូចជា​បំពង់​ថ្នាំ​ដាក់ភ្នែក​ ​យ៉ាង​ថ្មី​ដ៏​វិចិត្រ​ ​អាច​បំភាន់​បុគ្គល​ពាល​បាន​ ​តែ​មិន​អាច​បំភាន់​អ្នក​ស្វែងរក​ត្រើយ​បាន​ឡើយ​ ​ព្រាន​ម្រិ​គ​ដាក់​នូវ​បង្កាត់​ជា​អន្ទាក់​ ​តែ​ម្រិ​គ​មិន​ជាប់​បង្កាត់​ ​កាលបើ​ព្រាន​អ្នក​ចង​ម្រិ​គ​ ​កំពុង​កន្ទក់កន្ទេញ​ ​អាត្មា​បរិភោគ​បន្លែ​រួចហើយ​ ​ត្រឡប់ទៅវិញ​(​១​)​ ​។​

 លំដាប់នោះ​ ​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​ឈរ​សំដែង​គាថា​ទាំងនេះ​ហើយ​ ​ក៏​និមន្ត​ត្រង់​ទៅ​ឱទ្យាន​ឈ្មោះ​មិគា​ចីរៈ​ ​របស់​ព្រះ​បា​ទកោរព្យៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​សម្រាក​ ​ក្នុង​វេលា​ថ្ងៃ​ ​ក្បែរ​គល់ឈើ១ដើម​។​
 [​២០១​]​ ​គ្រានោះ​ ​ព្រះ​រា​ជា​កោរ​ព្យៈ​ ​ត្រាស់​ហៅ​ឧយ្យានបាល​ ​ឈ្មោះ​មិគ​វៈ​ថា​ ​ម្នាល​មិគ​វៈ​ ​ឯង​ចូរ​រៀបចំ​ឧយ្យាន​ភូមិ​ ​ឈ្មោះ​មិគា​ចី​វៈ​ ​យើង​នឹង​ទៅ​មើល​ទី​ដ៏​សប្បាយ​។​ ​ឧយ្យានបាល​ឈ្មោះ​មិគ​វៈ​ ​ទទួល​ព្រះរាជឱង្ការ​ព្រះ​បា​ទកោរព្យៈ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះករុណា​វិសេស​ ​រួចហើយ​ ​ក៏​រៀបចំ​ឱទ្យាន​មិគា​ចីរៈ​ ​បានឃើញ​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​កំពុង​គង់​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ក្បែរ​គល់ឈើ១ដើម​ ​លុះ​
​(​១​)​ ​ព្រះ​រដ្ឋបាល​ពោល​ដោយ​ប្រៀប​មាតាបិតា​ថា​ដូច​ព្រានម្រឹគ​.​.​.​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 636830246600054219
ទៅកាន់ទំព័រ៖