ព្រះត្រៃបិដក ភាគ ២៤
ឃើញហើយ ក៏ចូលទៅគាល់ព្រះបាទកោរព្យៈ លុះចូលទៅដល់ហើយ ក្រាបទូលព្រះបាទកោរព្យៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ឱទ្យានមិគាចីរៈ របស់ព្រះអង្គស្អាតបាតហើយ ប៉ុន្តែក្នុងទីនោះ មានកុលបុត្រឈ្មោះរដ្ឋបាល ជាកូនរបស់ត្រកូលដ៏ប្រសើរ ក្នុងថុល្លកោដ្ឋិតនិគមនេះឯង ដែលព្រះអង្គតែងទ្រង់សរសើរដល់រឿយៗនោះ (ឥឡូវ) លោកគង់សម្រាកក្នុងវេលាថ្ងៃ ក្បែរគល់ឈើ១ដើម។ ព្រះបាទកោរព្យៈត្រាស់ថា ម្នាលមិគវៈសំឡាញ់ ណ្ហើយចុះ ដំណើរទៅលេងទីឱទ្យានថ្ងៃនេះ ឥឡូវនេះ ចូរឈប់សិនចុះ ឥឡូវនេះ យើងនឹងទៅអង្គុយជិតព្រះរដ្ឋបាលដ៏ចំរើននោះវិញ។ ទើបព្រះបាទកោរព្យៈត្រាស់ថា ចូរអ្នកទាំងឡាយ ចំណាយខាទនីយភោជនីយាហារ ដែលបានតាក់តែងហើយទាំងអស់នោះចុះ ហើយព្រះអង្គ ឲ្យទឹមយានដ៏ល្អៗ ឡើងកាន់យានល្អ បរចេញអំពីថុល្លកោដ្ឋិតនិគម ដោយយានល្អៗ ដោយអានុភាព នៃស្តេចជាធំ ដើម្បីទ្រង់ទតព្រះរដ្ឋបាលមានអាយុ។ ទីដែលយានទៅបានត្រឹមណា
ID: 636830246951934345
ទៅកាន់ទំព័រ៖