ព្រះត្រៃបិដក ភាគ ២៤

 [​២០៣​]​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​សេចក្តី​សាបសូន្យ​ព្រោះ​ជរា​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​មនុស្ស​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ជា​មនុស្ស​ជរា​ ​ចំរើន​ហើយដោយ​វ័យ​ ​មាន​អាយុ​ច្រើន​ ​ដល់​នូវ​សេចក្តី​ថមថយ​ដោយលំដាប់​។​ ​មនុស្ស​នោះ​ពិចារណា​ឃើញច្បាស់​ថា​ ​ឥឡូវនេះ​ ​អាត្មាអញ​ ​គ្រាំគ្រា​ ​ចំរើន​ដោយ​វ័យ​ ​ចាស់​មាន​អាយុ​ច្រើន​ ​ដល់​នូវ​សេចក្តី​ថមថយ​ដោយលំដាប់​ ​អាត្មាអញ​ ​មិន​ងាយ​នឹង​ធ្វើឲ្យ​បាន​ភោគៈ​ ​ដែល​មិនទាន់​បាន​ផង​ ​មិន​អាច​នឹង​ធ្វើ​ភោគៈ​ ​ដែល​រកបាន​ហើយ​ ​ឲ្យ​ចំរើន​ឡើង​ផង​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​។​ ​មនុស្ស​នោះ​ ​ចួប​ប្រទះ​សេចក្តី​សាបសូន្យ​ ​ព្រោះ​ជរា​នោះ​ហើយ​ ​ទើបបាន​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​នេះ​ហៅថា​ ​សេចក្តី​សាបសូន្យ​ព្រោះ​ជរា​។​ ​ដូចយ៉ាង​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ឥឡូវនេះ​នៅក្មេង​កំឡោះ​ ​មាន​សក់ខ្មៅ​រលើប​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636830247572929864
ទៅកាន់ទំព័រ៖