ព្រះត្រៃបិដក ភាគ ២៤

កំពុង​ប្រកបដោយ​វ័យ​ដ៏​ចំរើន​ ​ដែល​ជាបឋម​វ័យ​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​មិន​ឈ្មោះថា​ ​មាន​សេចក្តី​សាបសូន្យ​ព្រោះ​ជរា​នោះ​ទេ​។​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ដឹង​ហើយ​ ​ឃើញ​ហើយ​ ​ឬឮ​អ្វី​ហើយ​ ​បាន​ជា​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​។​
 [​២០៤​]​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​សេចក្តី​សាបសូន្យ​ព្រោះ​ព្យាធិ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​មនុស្ស​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ឈឺធ្ងន់​។​ ​មនុស្ស​នោះ​ ​ពិចារណា​ឃើញច្បាស់​ថា​ ​ឥឡូវនេះ​ ​អាត្មាអញ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ឈឺធ្ងន់​ ​ថែមទាំង​ ​អាត្មាអញ​ ​មិន​ងាយ​នឹង​ធ្វើ​ភោគៈ​ ​ដែល​មិនទាន់​បាន​ឲ្យបាន​ផង​ ​មិន​អាច​នឹង​ធ្វើ​ភោគៈ​ ​ដែល​បាន​ហើយ​ ​ឲ្យបាន​ចំរើន​ឡើង​ផង​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​។​ ​មនុស្ស​នោះ​ ​ចួប​ប្រទះ​សេចក្តី​សាបសូន្យ​ ​ព្រោះ​ព្យាធិ​នោះ​ហើយ​ ​ក៏​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ ​បពិត្រ​ព្រះ​រដ្ឋបាល​ ​ដ៏​ចំរើន​ ​នេះ​ហៅថា​ ​សេចក្តី​សាបសូន្យ​ព្រោះ​ព្យាធិ​។​ ​ចំណែកខាង​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636830247858486197
ទៅកាន់ទំព័រ៖