ព្រះត្រៃបិដក ភាគ ២៤

ឥឡូវនេះ​ ​គ្មាន​អាពាធ​ ​ឥត​ទុក្ខ​ ​ប្រកបដោយ​គហ​ណី​ធាតុ​ ​គឺ​កម្ម​ជ​តេជោធាតុ​(​១​)​ ​កំពុង​ឲ្យផល​ស្មើ​ ​គឺ​មិន​ត្រជាក់​ពេក​ ​មិន​ក្តៅ​ពេក​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​មិន​មាន​សេចក្តី​សាបសូន្យ​ ​ព្រោះ​ព្យាធិ​នោះ​ទេ​។​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​បានដឹង​ ​បានឃើញ​ ​ឬ​បានឮ​អ្វី​ហើយ​ ​បាន​ជា​ចេញ​ចាក​ផ្ទះ​ទៅ​បួស​។​
 [​២០៥​]​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​សេចក្តី​សាបសូន្យ​ភោគៈ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​មនុស្ស​ខ្លះ​ក្នុង​លោក​នេះ​ ​ជា​មនុស្ស​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​តែ​ភោគៈ​ទាំងនោះ​ ​របស់​អ្នកនោះ​ ​ក៏​ដល់​នូវ​ការ​អស់រលីង​ទៅ​ ​ដោយលំដាប់​។​ ​អ្នកនោះ​ពិចារណា​ឃើញថា​ ​អាត្មាអញ​ ​ធ្លាប់​ជា​អ្នក​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​មក​អំពី​មុន​ហើយ​ ​តែ​ភោគៈ​ទាំងនោះ​ ​របស់​អាត្មាអញ​នោះ​ ​បាន​ដល់​នូវ​ការ​អស់រលីង​ទៅ​ ​ដោយលំដាប់​ហើយ​ ​ថែមទាំង​អាត្មាអញ​ ​មិន​អាច​នឹង​ធ្វើ​ភោគៈ​ដែល​មិនទាន់​បាន​ ​ឲ្យបាន​ដោយ​ងាយ​ឡើយ​ផង​ ​មិន​អាច​នឹង​ធ្វើ​ភោគៈ​ ​ដែល​បាន​ហើយ​ ​ឲ្យ​ចំរើន​ឡើង​បាន​ផង​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​។​ ​អ្នកនោះ​ ​ចួប​
​(​១​)​ ​ភ្លើងធាតុ​ ​ដែល​កើតអំពី​កម្ម​។​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636830248311392102
ទៅកាន់ទំព័រ៖