ព្រះត្រៃបិដក ភាគ ២៤

ប្រទះ​សេចក្តី​សាបសូន្យ​ភោគៈ​នោះ​ហើយ​ ​ក៏​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​នេះ​ហៅថា​ ​សេចក្តី​សាបសូន្យ​ភោគៈ​។​ ​ចំណែក​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ជា​កូន​អ្នកមាន​ត្រកូល​ដ៏​ប្រសើរ​ ​ក្នុង​ថុល្ល​កោ​ដ្ឋិ​ត​និគម​នេះឯង​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​មិន​ឈ្មោះថា​ ​មាន​សេចក្តី​សាបសូន្យ​ភោគៈ​ទេ​។​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ដឹង​ហើយ​ ​ឃើញ​ហើយ​ ​ឬឮ​អ្វី​ហើយ​ ​បាន​ជា​ចេញ​ចាក​ផ្ទះ​ទៅ​បួស​។​ ​
 [​២០៦​]​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​សេចក្តី​សាបសូន្យ​ញាតិ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​មនុស្ស​ខ្លះ​ក្នុង​លោក​នេះ​ ​មាន​ពួក​មិត្រ​ ​អាមាត្យ​ ​ញាតិសាលោហិត​ច្រើន​ ​ជន​ជា​ញាតិ​ទាំងនោះ​ ​របស់​អ្នកនោះ​ ​ក៏​ដល់​នូវ​សេចក្តី​ព្រាត់ប្រាស​ទៅ​ដោយលំដាប់​។​ ​អ្នកនោះ​ ​ពិចារណា​ឃើញច្បាស់​ថា​ ​ពីដើម​ ​អាត្មាអញ​មាន​ពួក​មិត្រ​ ​អាមាត្យ​ ​ញាតិសាលោហិត​ច្រើន​ ​តែ​ពួក​ជន​ជា​ញាតិ​ទាំងនោះ​ ​របស់​អាត្មាអញ​នោះ​ ​ក៏​ដល់​នូវ​សេចក្តី​ព្រាត់ប្រាស​ទៅ​ដោយលំដាប់​ ​ថែមទាំង​អាត្មាអញ​ ​មិន​ងាយ​នឹង​ធ្វើ​ភោគៈ​ ​ដែល​មិនទាន់​បាន​ ​ឲ្យបាន​ផង​ ​មិន​អាច​នឹង​ធ្វើ​ភោគៈ​ ​ដែល​បាន​ហើយ​ ​ឲ្យ​ចំរើន​ឡើង​បាន​ផង​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636830248590048040
ទៅកាន់ទំព័រ៖