ព្រះត្រៃបិដក ភាគ ២៤

អ្នកនោះ​ ​ចួប​ប្រទះ​សេចក្តី​សាបសូន្យ​ញាតិ​នោះ​ ​ក៏​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​នេះ​ហៅថា​ ​សេចក្តី​សាបសូន្យ​ញាតិ​។​ ​ចំណែក​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​មាន​ពួក​មិត្រ​ ​អាមាត្យ​ ​ញាតិសាលោហិត​ច្រើន​ ​ក្នុង​ថុល្ល​កោ​ដ្ឋិ​ត​និគម​នេះឯង​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​មិន​ឈ្មោះថា​ ​មាន​សេចក្តី​សាបសូន្យ​ញាតិ​ទេ​។​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ដឹង​ហើយ​ ​ឃើញ​ហើយ​ ​ឬឮ​អ្វី​ហើយ​ ​បាន​ជា​ចេញ​ចាក​ផ្ទះ​ទៅ​បួស​។​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​សេចក្តី​សាបសូន្យ​ទាំង៤យ៉ាងនេះ​ហើយ​ ​ជាហេតុ​ឲ្យ​មនុស្ស​ក្នុង​លោក​នេះ​ ​ដែល​ចួប​ប្រទះ​ហើយ​ ​តែង​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​។​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​មិន​មាន​សេចក្តី​សាបសូន្យ​ទាំងនោះ​ទេ​។​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ដឹង​ហើយ​ ​ឃើញ​ហើយ​ ​ឬឮ​អ្វី​ហើយ​ ​បាន​ជា​ចេញ​ចាក​ផ្ទះ​ទៅ​បួស​។​
 [​២០៧​]​ ​ព្រះ​រដ្ឋបាល​ថ្វាយព្រះពរ​ថា​ ​បពិត្រមហារាជ​ ​មាន​ ​ធម្មុទ្ទេស​ ​៤ប្រការ​ ​ដែល​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​សំដែង​ហើយ​ ​ដែល​អាត្មាភាព​ ​បានដឹង​ផង​ ​ឃើញ​ផង​ ​ឮ​ហើយ​ផង​ ​ទើប​ចេញ​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636830249070125499
ទៅកាន់ទំព័រ៖