ព្រះត្រៃបិដក ភាគ ២៤
ចាកផ្ទះទៅបួស។ ធម្មុទ្ទេស៤ យ៉ាង តើដូចម្តេច។ បពិត្រមហារាជ ធម្មុទ្ទេស ទី១ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយថា សត្វលោកមិនទៀង តែងត្រូវជរានាំចូលទៅ (រកមរណៈ) ដូច្នេះ ដែលអាត្មាភាពបានដឹងផង ឃើញផង ឮផង ហើយចេញចាកផ្ទះទៅបួស បពិត្រមហារាជ ធម្មុទ្ទេសទី២ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយថា សត្វលោកមិនមានគ្រឿងការពារ មិនមានទីពឹងឡើយ ដូច្នេះ ដែលអាត្មាភាពបានដឹងផង ឃើញផង ឮផង ហើយចេញចាកផ្ទះទៅបួស បពិត្រមហារាជ ធម្មុទ្ទេសទី៣ ព្រះមានបុណ្យ ព្រះអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយថា សត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួន ត្រូវតែលះបង់របស់ទាំងពួង ដូច្នេះ ដែលអាត្មាភាពបានដឹងផង ឃើញផង ឮផង ហើយចេញចាកផ្ទះទៅបួស បពិត្រមហារាជ ធម្មុទ្ទេសទី៤ ព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយថា សត្វលោកមានតែសេចក្តីខ្វះខាត មិនចេះឆ្អែត សុទ្ធតែជាខ្ញុំរបស់តណ្ហា ដូច្នេះ ដែលអាត្មាភាពបានដឹងផង ឃើញផង ឮផង ហើយចេញចាកផ្ទះទៅបួស។
ID: 636830249297428500
ទៅកាន់ទំព័រ៖