ព្រះត្រៃបិដក ភាគ ២៤
បពិត្រមហារាជ ធម្មុទ្ទេសទាំង៤ យ៉ាងនេះឯង ដែលព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយ ជាធម៌ដែលអាត្មាភាពបានដឹង បានឃើញ បានស្តាប់ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។
[២០៨] ព្រះបាទកោរព្យៈត្រាស់សួរថា ព្រះរដ្ឋបាលដ៏ចំរើនសំដែងថា សត្វលោកមិនទៀង តែងត្រូវជរានាំចូលទៅ (រកមរណៈ) បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីនៃភាសិតនេះ តើត្រូវយល់ដោយប្រការដូចម្តេច។ ថ្វាយព្រះពរមហារាជ កាលដែលមហាបពិត្រ មានព្រះជន្មចូលក្នុងរវាង២០ឆ្នាំផង គ្រប់២០ឆ្នាំហើយផង បានស្ទាត់ខាងវិជ្ជាដំរីផង ស្ទាត់ខាងវិជ្ជាសេះផង ស្ទាត់ខាងវិជ្ជារថផង ស្ទាត់ខាងវិជ្ជាធ្នូផង ស្ទាត់ខាងវិជ្ជាដងដាវផង បរិបូណ៌ដោយកំឡាំងព្រះឧរូ (ភ្លៅ) បរិបូណ៌ដោយកំឡាំងព្រះពាហុ (ដើមដៃ) អង់អាចចុះសង្គ្រាមបាន តើព្រះអង្គ សំគាល់សេចក្តីក្នុងពេលនោះ ថាដូចម្តេច។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន កាលដែលខ្ញុំមានអាយុ ចូលក្នុងរវាង២០ឆ្នាំផង គ្រប់២០ឆ្នាំហើយផង បានស្ទាត់ខាងវិជ្ជាដំរីផង ស្ទាត់ខាងវិជ្ជាសេះផង ស្ទាត់ខាងវិជ្ជារថផង ស្ទាត់ខាងវិជ្ជាធ្នូផង ស្ទាត់ខាងវិជ្ជាដងដាវផង មានកំឡាំង
ID: 636830249613006550
ទៅកាន់ទំព័រ៖