ព្រះត្រៃបិដក ភាគ ២៤
ទាំងពួកគ្រហស្ថ ជាឧបាសកស្លៀកដណ្តប់ស ជាសព្រហ្មចារីបុគ្គល ក៏លើកទុកដែរ ចុះគ្រហស្ថ ជាឧបាសកម្នាក់ ដែលជាសាវ័ករបស់ព្រះគោតមដ៏ចំរើន ស្លៀកដណ្តប់ស ជាអ្នកបរិភោគកាម តែថា អ្នកធ្វើតាមពាក្យប្រៀនប្រដៅ ធ្វើតាមឱវាទ ឆ្លងផុតសេចក្តីសង្ស័យ ប្រាសចាកសេចក្តីពោលថាអ្វីៗ ដល់នូវភាពជាអ្នកក្លៀវក្លា មិនជឿស្តាប់បុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា មានដែរឬទេ។ ម្នាលវច្ឆៈ មិនមែនមានត្រឹមតែ១០០ ២០០ ៣០០ ៤០០ ៥០០ ទេ តាមពិត មានច្រើនលើសប្រមាណណាស់ ពួកគ្រហស្ថ ដែលជាឧបាសក ជាសាវ័ករបស់តថាគត ស្លៀកដណ្តប់ស នៅបរិភោគកាម តែជាអ្នកជឿតាមពាក្យប្រៀនប្រដៅ ធ្វើតាមឱវាទ ឆ្លងផុតសេចក្តីសង្ស័យ ប្រាសចាកសេចក្តីពោលថាអ្វីៗ ដល់នូវភាពជាអ្នកក្លៀវក្លា មិនជឿស្តាប់បុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា។ ព្រះគោតមដ៏ចំរើន សូមលើកទុកចុះ ពួកភិក្ខុ ភិក្ខុនី ក៏លើកទុកចុះ ពួកគ្រហស្ថ ដែលជាឧបាសក ស្លៀកដណ្តប់ស ជាសព្រហ្មចារីបុគ្គល ក៏លើកទុកចុះ ទាំងពួកគ្រហស្ថ ដែលជាឧបាសកស្លៀកពាក់ស នៅបរិភោគកាម ក៏លើកទុកដែរ ចុះគ្រហស្ថជាឧបាសិកាម្នាក់ ដែលជាសាវិការបស់ព្រះគោតមដ៏ចំរើន ស្លៀកដណ្តប់ស ជាសព្រហ្មចារិនី
ID: 636830152753814590
ទៅកាន់ទំព័រ៖