ព្រះត្រៃបិដក ភាគ ២៤

បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ហេតុ​ដែល​មិនដែល​កើត​ ​លោតែ​កើត​បាន​ ​ពាក្យ​ថា​ ​សត្វលោក​មិន​ទៀង​ ​តែង​ត្រូវ​ជរា​នាំចូល​ទៅ​ ​(​រកម​រណៈ​)​ ​ដែល​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​ទ្រង់​ឃើញ​ ​ទ្រង់​ត្រាស់​ហើយ​នេះ​ ​ប្រាកដជា​ទ្រង់​សំដែង​ត្រូវពិត​ហើយ​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​សត្វលោក​មិន​ទៀង​ ​តែង​ត្រូវ​ជរា​នាំចូល​ទៅ​ ​(​រកម​រណៈ​)​ ​ពិតមែន​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​តែ​ក្នុង​រាជត្រកូល​នេះ​ ​មាន​ពួក​ពលដំរី​ផង​ ​ពួក​ពលសេះ​ផង​ ​ពួក​ពល​រថ​ផង​ ​ពួក​ពលថ្មើរជើង​ផង​ ​ចាំ​ការពារ​សេចក្តី​អន្តរាយ​ដល់​ខ្ញុំ​ដែរ​។​
 [​២០៩​]​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​សំដែង​ថា​ ​សត្វលោក​មិន​មាន​គ្រឿង​ការពារ​ ​មិន​មាន​ទីពឹង​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​សេចក្តី​នៃ​ភាសិត​នេះ​ ​តើ​ត្រូវ​យល់​ដោយ​ប្រការ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ព្រះអង្គ​ធ្លាប់​មាន​អាពាធ​ ​ទាល់តែ​ផ្ទំ​ដាប​លើ​ទី​បន្ទំ​ខ្លះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ខ្ញុំ​ធ្លាប់​មាន​អាពាធ​ ​ទាល់តែ​ដាប​នៅ​លើ​បន្ទំ​ដែរ​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ចួនណា​ពួក​មិត្រ​ ​អាមាត្យ​ ​ញាតិសាលោហិត​ ​ឈរ​ចោមរោម​ខ្ញុំ​ ​និយាយ​ថា
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636830250377260263
ទៅកាន់ទំព័រ៖