ព្រះត្រៃបិដក ភាគ ២៤
ព្រះបាទកោរព្យៈ ទ្រង់នឹងទិវង្គតឥឡូវនេះ ព្រះបាទកោរព្យៈ ទ្រង់នឹងទិវង្គត ឥឡូវនេះ។ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច ព្រះអង្គបានពួកមិត្រ អាមាត្យ ញាតិសាលោហិតទាំងនោះ ដោយការអង្វរឲ្យជួយថា ពួកមិត្រ អាមាត្យ ញាតិសាលោហិតដ៏ចំរើន របស់អញ ចូរនាំគ្នាមក សូមឲ្យអ្នកទាំងអស់គ្នា រំលែកយកវេទនានោះ ដែលជាហេតុឲ្យខ្ញុំសោយវេទនាបានស្រាលបន្តិច ដូច្នេះដែរឬ ឬក៏ព្រះអង្គសោយវេទនាតែមួយព្រះអង្គឯងទេ។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ខ្ញុំមិនបានពួកមិត្រ អាមាត្យ ញាតិសាលោហិតទាំងនោះ ដោយសេចក្តីអង្វរថា សូមឲ្យអ្នកទាំងអស់គ្នា រំលែកយកវេទនានេះ ដែលជាហេតុឲ្យខ្ញុំបានសោយវេទនាស្រាលបន្តិច ដូច្នេះទេ មានតែខ្ញុំត្រូវសោយវេទនានោះ តែឯងប៉ុណ្ណោះ។ បពិត្រមហារាជ ត្រង់ពាក្យថា សត្វលោកឥតមានគ្រឿងការពារ ឥតទីពឹង នេះឯង ដែលព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដៅយកហេតុនោះ ដែលអាត្មាភាពបានដឹង បានឃើញ បានឮហើយ ចេញចាកផ្ទះទៅបួស។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ហេតុដែលមិនដែលកើត លោតែកើតបាន
ID: 636830250630294736
ទៅកាន់ទំព័រ៖