ព្រះត្រៃបិដក ភាគ ២៤

ពាក្យ​ថា​ ​សត្វលោក​ ​មិន​មាន​គ្រឿង​ការពារ​ ​មិន​មាន​ទីពឹង​ ​ដែល​ព្រះ​មានជោគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​សំដែង​ហើយ​នេះ​ ​ពេញទី​ជា​សុភាសិត​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ព្រោះថា​សត្វលោក​ ​មិន​មាន​គ្រឿង​ការពារ​ ​មិន​មាន​ទីពឹង​ពិតមែន​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​តែ​ក្នុង​រាជត្រកូល​នេះ​ ​មាន​មាសប្រាក់​ច្រើន​ ​តាំងនៅ​លើ​ផែនដី​ខ្លះ​ ​តាំងនៅ​លើ​ធ្នើរ​ខ្លះ​ដែរ​។​
 [​២១០​]​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​សំដែង​ថា​ ​សត្វលោក​សុទ្ធតែ​មិន​មាន​អ្វី​ជា​របស់​ខ្លួន​ ​ត្រូវតែ​លះបង់​របស់​ទាំងពួង​ទៅ​ ​ដូច្នេះ​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​សេចក្តី​នៃ​ភាសិត​នេះ​ ​តើ​ត្រូវ​យល់​ដោយ​ប្រការ​ដូចម្តេច​។​ ​បពិត្រ​ព្រះរាជ​សម្ភារ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​។​ ​ឥឡូវនេះ​ ​ព្រះអង្គ​បាន​ឆ្អែត​ស្កប់ស្កល់​គ្រប់សព្វ​ ​ឲ្យ​គេ​បម្រើ​ដោយ​កាមគុណ​ទាំង៥យ៉ាងណា​ ​តទៅ​លោកខាងមុខ​ទៀត​ ​ព្រះអង្គ​នឹង​បាន​ដូច​បំណង​ថា​ ​អាត្មាអញ​ ​គង់​បាន​ឆ្អែត​ស្កប់ស្កល់​សព្វគ្រប់​ ​ឲ្យ​គេ​បម្រើ​ដោយ​កាមគុណ​ទាំង៥នេះឯង​ ​យ៉ាងនោះ​ទៀត​ដែរ​ឬ​ ​ឬក៏​ពួក​ជន​ដទៃ​ ​នឹង​គ្រប់គ្រង​ភោគ​សម្បត្តិ​នេះ​ ​(​ជំនួស​)​ ​ចំណែក​ព្រះអង្គ​នឹង​ទ្រង់​ស្តេច​ទៅតាម​យថាកម្ម​។​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ឥឡូវ​ខ្ញុំ​បាន​
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636830250894679857
ទៅកាន់ទំព័រ៖