ព្រះត្រៃបិដក ភាគ ២៤

ឆ្អែត​ស្កប់ស្កល់​សព្វគ្រប់​ ​ឲ្យ​គេ​បម្រើ​ដោយ​កាមគុណ​ទាំង៥​ ​យ៉ាងណា​ ​ដល់ទៅ​ខាងមុខ​ ​ខ្ញុំ​នឹង​មិនបាន​ដូច​បំណង​ថា​ ​ខ្ញុំ​គង់​បាន​ឆ្អែត​ស្កប់ស្កល់​សព្វគ្រប់​ ​ឲ្យ​គេ​បម្រើ​ដោយ​កាមគុណ​ទាំង៥នេះឯង​ ​យ៉ាងនោះ​ទៀត​ទេ​ ​តាមពិត​ ​ពួក​ជន​ដទៃ​ ​គ្រប់គ្រង​ភោគ​សម្បត្តិ​ ​(​ជំនួស​)​ ​ចំណែកខាង​ខ្ញុំ​ ​នឹង​ទៅតាម​យថាកម្ម​។​ ​បពិត្រមហារាជ​ ​ត្រង់​ពាក្យ​ថា​ ​សត្វលោក​សុទ្ធតែ​គ្មានអ្វី​ជា​របស់​ខ្លួន​ ​ត្រូវតែ​លះបង់​របស់​ទាំងអស់​ ​នេះឯង​ដែល​ព្រះមានបុណ្យ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​ត្រាស់​សំដៅយក​ហេតុ​នោះ​ ​ដែល​អាត្មាភាព​ ​បានដឹង​ផង​ ​បានឃើញ​ផង​ ​បានឮ​ផង​ ​ហើយ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​។​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ហេតុ​ដែល​មិនដែល​កើត​ ​លោតែ​កើត​បាន​ ​ពាក្យ​ថា​ ​សត្វលោក​សុទ្ធតែ​មិន​មាន​អ្វី​ជា​របស់​ខ្លួន​ ​ត្រូវតែ​លះបង់​របស់​ទាំងពួង​ទៅ​ ​ដែល​ព្រះមានបុណ្យ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​សំដែង​ហើយ​នេះ​ ​ពេញទី​ជា​សុភាសិត​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ព្រោះថា​ ​សត្វលោក​សុទ្ធតែ​មិន​មាន​អ្វី​ ​ជា​របស់​ខ្លួន​ ​ត្រូវតែ​លះបង់​របស់​ទាំងពួង​ទៅ​មែន​។​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636830251161725132
ទៅកាន់ទំព័រ៖