ព្រះត្រៃបិដក ភាគ ២៤

 [​២១១​]​ ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​សំដែង​ថា​ ​សត្វលោក​សុទ្ធតែ​មាន​សេចក្តី​ខ្វះខាត​ ​មិន​ចេះ​ឆ្អែត​ ​ជា​ខ្ញុំ​នៃ​តណ្ហា​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​សេចក្តី​នៃ​ភាសិត​នេះ​ ​តើ​ត្រូវ​យល់​ដោយ​ប្រការ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ព្រះអង្គ​គ្រប់គ្រង​ដែន​កុរុ​ ​ដែល​ជា​ដែន​ស្តុកស្តម្ភ​ហើយ​ឬ​។​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ខ្ញុំ​គ្រប់គ្រង​ដែន​កុរុ​ ​ដែល​ជា​ដែន​ស្តុកស្តម្ភ​មែន​។​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​បុរស​របស់​ព្រះអង្គ​ក្នុង​ទីនេះ​ ​ដែល​គួរ​ជឿ​ពាក្យ​ ​គួរ​ទទួល​ស្តាប់​ពាក្យ​បាន​ ​មក​អំពី​ទិសខាងកើត​។​ ​បុរស​នោះ​ចូល​មក​គាល់​ព្រះអង្គ​ ​ហើយ​ក្រាបបង្គំទូល​យ៉ាងនេះ​ថា​ ​បពិត្រមហារាជ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះអង្គ​ជ្រាប​ ​ខ្ញុំ​ព្រះអង្គ​ទើបនឹង​មក​អំពី​ទិសខាងកើត​ ​បានឃើញ​ជនបទ​ធំ​ ​ក្នុង​ទិស​នោះ​ ​ជា​ជនបទ​មាំមួន​ ​ស្តុកស្តម្ភ​ ​មាន​ជន​ច្រើន​ ​មាន​មនុស្ស​កុះករ​ ​ក្នុង​ជនបទ​នោះ​ ​មាន​ពួក​ពលដំរី​ ​ពលសេះ​ ​ពល​រថ​ ​និង​ពលថ្មើរជើង​ជាច្រើន​ ​ក្នុង​ជនបទ​នោះ​ ​មាន​ភ្លុក​ ​និង​ស្បែក​ជាច្រើន​ ​ក្នុង​ជនបទ​នោះ​ ​មាន​មាសប្រាក់​ ​ដែលគេ​មិនទាន់​ធ្វើ​ខ្លះ​ ​ធ្វើរួចហើយ​ខ្លះ​ជាច្រើន​ ​ក្នុង​ជនបទ​នោះ​ ​មាន​បរិវារ​ស្ត្រីជា​ច្រើន​ ​ព្រះអង្គ​អាច​នឹង​ច្បាំង​យក​បាន​ ​ដោយ​កំឡាំង​ពល​ត្រឹម​ប៉ុណ្ណោះ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ច្បាំង​យក​ ​តើ​ព្រះអង្គ​នឹង​ធ្វើ​ជនបទ​នោះ​ ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636830251409259290
ទៅកាន់ទំព័រ៖