ព្រះត្រៃបិដក ភាគ ២៤
បពិត្រព្រះរដ្ឋបាលដ៏ចំរើន ខ្ញុំត្រូវតែច្បាំងដណ្តើមយកជនបទនោះ មកគ្រប់គ្រងឲ្យបាន។ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះថា ដូចម្តេច បុរសរបស់ព្រះអង្គក្នុងទីនេះ ដែលគួរជឿពាក្យ គួរស្តាប់ពាក្យបាន មកអំពីទិសខាងលិច... អំពីទិសខាងជើង... អំពីទិសខាងត្បូង... អំពីប្រទេសខាងនាយសមុទ្រ។ បុរសនោះ ចូលមកគាល់ព្រះអង្គ ហើយក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះអង្គទ្រង់ជ្រាប ខ្ញុំព្រះអង្គទើបនឹងមក អំពីប្រទេសខាងនាយសមុទ្រ បានឃើញជនបទធំ នៅក្បែរសមុទ្រនោះ ជាជនបទស្តុកស្តម្ភមាំមួន មានជនច្រើន មានមនុស្សកុះករ ក្នុងជនបទនោះ មានពលដំរី ពលសេះ ពលរថ និងពលថ្មើរជើងច្រើន ក្នុងជនបទនោះ មានភ្លុក និងស្បែកច្រើន ក្នុងជនបទនោះ មានមាសប្រាក់ ដែលគេរចនាហើយខ្លះ មិនទាន់រចនាខ្លះជាច្រើន ក្នុងជនបទនោះ មានបរិវារស្ត្រីច្រើន ព្រះអង្គអាចច្បាំងយក ដោយពលត្រឹមប៉ុណ្ណោះ បពិត្រមហារាជ សូមព្រះអង្គច្បាំងយក តើព្រះអង្គនឹងធ្វើជនបទនោះ ដូចម្តេច។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ខ្ញុំត្រូវតែច្បាំង ដណ្តើមយកជនបទនោះ គ្រប់គ្រងឲ្យបាន។ ព្រះរដ្ឋបាលថ្វាយព្រះពរថា បពិត្រមហារាជ ពាក្យ
ID: 636830251678614696
ទៅកាន់ទំព័រ៖