ព្រះត្រៃបិដក ភាគ ២៤

ថា​ ​សត្វលោក​សុទ្ធតែ​ខ្វះខាត​ ​មិន​ចេះ​ឆ្អែត​ ​ជា​ខ្ញុំ​នៃ​តណ្ហា​ ​នេះឯង​ដែល​ព្រះ​មានជោគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​ត្រាស់​សំដៅយក​ហេតុ​នោះ​ ​ដែល​អាត្មាភាព​ ​បានដឹង​ ​បានឃើញ​ ​បានឮ​ហើយ​ ​ចេញ​ចាក​ផ្ទះ​ ​មក​បួស​។​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​មិនដែល​មាន​ឡើយ​ ​ពាក្យ​ដែល​ថា​ ​សត្វលោក​ ​សុទ្ធតែ​មាន​សេចក្តី​ខ្វះខាត​ ​មិន​ចេះ​ឆ្អែត​ ​សុទ្ធតែ​ជា​ខ្ញុំ​នៃ​តណ្ហា​ ​ដែល​ព្រះមានបុណ្យ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​សំដែង​ហើយ​នេះ​ ​ពេញទី​ជា​សុភាសិត​ ​បពិត្រ​ព្រះ​រដ្ឋបាល​ដ៏​ចំរើន​ ​ព្រោះថា​ ​សត្វលោក​សុទ្ធតែ​មាន​សេចក្តី​ខ្វះខាត​ ​មិន​ចេះ​ឆ្អែត​ ​សុទ្ធតែ​ជា​ខ្ញុំ​នៃ​តណ្ហា​មែន​។​
 [​២១២​]​ ​ព្រះ​រដ្ឋបាល​មាន​អាយុ​ ​បាន​សំដែង​ធម្មុទ្ទេស​នេះ​ ​លុះ​សំដែង​ធម្មុទ្ទេស​នេះ​រួចហើយ​ ​ទើបបាន​សំដែង​គាថា​ព័ន្ធ​នេះ​តទៅទៀត​ថា​
​អាត្មាភាព​ឃើញ​ ​ពួក​មនុស្ស​អ្នកមាន​ទ្រព្យ​ក្នុង​លោក​ ​បានទ្រព្យ​គាប់ចិត្ត​ហើយ​ ​មិន​ឲ្យ​(​ទាន​)​ ​ព្រោះតែ​សេចក្តី​វង្វេង​ ​រមែង​ធ្វើ​នូវ​ការ​សន្សំ​ ​ព្រោះ​ជាប់​ចំពាក់​នឹង​ទ្រព្យ​ ​រឹងរឹតតែ​ប្រាថ្នា​នូវ​កាម​ទាំងឡាយ​ ​ឲ្យ​ក្រៃលែង​ទៅទៀត​ ​ព្រះ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636830252077747525
ទៅកាន់ទំព័រ៖